Xavi ព្រមាន​ថា នឹង​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្រ្ដ​​ពេល​ប៉ះ​ Bayern Munich យប់​នេះ

  • 2022-09-13 02:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Xavi ជឿជាក់​​ថា Barcelona នឹង​អាច​ផ្លាស់​​ប្ដូរ​ប្រវត្តិសាស្រ្ដ​ បន្ទាប់​ពី​ធ្វើ​មិន​សូវ​បាន​ល្អ​រាល់​ពេល​ប៉ះ​ Bayern Munich នៅ​​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ។

Barcelona នឹង​ត្រូវ​ទៅ​សួរ​សុខទុក្ខ Bayern នៅ​រាត្រី​នេះ​​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល C នៃ​ពាន​រង្វាន់ Champions League។ Bayern បាន​ឈ្នះ​​នៅ​៤​ប្រកួត​ចុងក្រោយ​ពេល​ប៉ះ Barca ក្នុង​នោះ​ពួក​គេ​បាន​ឈ្នះ ៣-០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​រដូវ​កាល​មុន និង​ឈ្នះ ៨-២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​កាល​ពី​ឆ្នាំ​២០២០។

ត្បិត​ជួប​លទ្ធផល​​មិន​បាន​ល្អ​​បែប​នេះ​ក្ដី តែ​លោក Xavi ជឿជាក់​​ថា​ក្រុម​របស់​ខ្លួន​នឹង​បញ្ចប់​​ដំណើរ​អវិជ្ជមាន។ មុន​ការ​ប្រកួត​មក​ដល់​​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​មាន​ការ​រំពឹង​ទុក​ជា​ច្រើន​មក​លើ​ពួក​យើង។ ការ​ប្រកួត​មិន​អាច​​ផ្លាស់​ប្ដូរ​អ្វី​បាន​ឡើយ ពួក​យើង​មិន​អាច​សន្និដ្ឋាន​បាន​ទេ”។

លោក​បាន​បន្ថែម​ទៀត​ថា៖ “៩​ខែ​បាន​កន្លង​​ផុត​ទៅ ហើយ​គ្រប់​យ៉ាង​​មើល​ទៅ​ខុស​គ្នា។ ពួក​យើង​បាន​ផ្លាស់​ប្ដូរ​​ទិដ្ឋភាព​ជា​ច្រើន។ ពួក​យើង​មើល​ឃើញ​ថា​ពួក​យើង​មាន​សមត្ថភាព​ប្រកួតប្រជែង។ ពួក​យើង​ពិត​ជា​រំភើប និង​អាច​ឈ្នះ​ការ​ប្រកួត​នេះ ផ្លាស់​ប្ដូរ​ប្រវត្តិសាស្រ្ដ។ ពួក​យើង​នឹង​បង្ហាញ​​ថា​ពួក​យើង​ស្ថិត​នៅ​កម្រិត​ណា”៕ ​

​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ