អ្នក​គាំទ្រ Juventus ទាមទារ​ឲ្យ​បណ្ដេញ​ Allegri ចេញ​ពី​តំណែង ក្រោយ​ដឹក​នាំ​អន់​ពេក

  • 2022-09-19 02:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ទើប​ឡើង​មក​ថ្មី Monza រក​បាន​ជ័យជម្នះ​ជា​លើក​ដំបូង​នៅ​​ Serie A ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ ដោយ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Juventus ១-០ ធ្វើ​ឲ្យ​កៅអី​របស់​លោក Massimiliano Allegri កាន់​តែ​ក្ដៅ។

កីឡាករ Christian Gytkjaer រក​បាន​គ្រាប់​ជ័យជម្នះ​​នៅ​វគ្គ​ទី​ពីរ ជួយ Monza ឈ្នះ​​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ​ក្នុង​លីគ រំកិល​ឡើង​ផុត​ពី​បាត​តារាង។ Monza បាន​ឡើង​មក​កាន់​ Serie A ជា​លើក​ដំបូង​កាល​ពី​រដូវ​កាល​មុន ហើយ​ក្លិប​មួយ​នេះ​គ្រប់គ្រង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​​របស់​អ៊ីតាលី​លោក​ Silvio Berlusconi។

Juventus បាន​ចាប់​ផ្ដើម​រដូវ​កាល​​ជាមួយ​លទ្ធផល​មិន​ល្អ​សោះ ហើយ​តំណែង​របស់​លោក Allegri កំពុង​ស្ថិត​ក្រោម​សម្ពាធ។ ក្រុម​រហស្សនាម​សេះ​បង្កង់​​កំពុង​ស្ថិត​នៅ​លេខ​៨​ក្នុង​តារាង​ពិន្ទុ ឈ្នះ​បាន​តែ​២​ប្រកួត​គត់​ក្នុង​ចំណោម​៧​ប្រកួត​ ហើយ​ចាញ់​ទាំង​ពីរ​ប្រកួត​នៅ UCL ទៀត​ផង។

ក្រុម​អ្នក​​គាំទ្រ​របស់ Juventus កំពុង​តែ​ទាមទារ​ឲ្យ​ក្លិប​បណ្ដេញ​លោក Allegri ចោល​ទៅ ដោយ​ចង់​ឲ្យ​តែងតាំង​លោក Thomas Tuchel ជំនួស​វិញ។ Tuchel ទើប​តែ​ត្រូវ Chelsea បញ្ចប់​តួនាទី​ក្រោយ​ដឹក​នាំ​ក្រុម​ចាញ់​ប្រកួត​ដំបូង​នៅ UCL៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ