ធ្លាប់តែឃើញធ្វើម្ហូប បែបអ្នកស្រុក ម្ដងនេះ តទល់ជាមួយ Chef លោកពាក់មីចេះធ្វើអត់?

  • 2022-09-22 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បានទស្សនានៅ?

នៅក្នុងរដូវកាលថ្មី វគ្គទី ១នេះ លោក រិន ណារ៉ា ដែលជាមេចុងភៅល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ផ្ទះ របស់លោក ចែម ចាន់រ៉ា ហៅ ពាក់មី ដើម្បីលុកលុយចង្ក្រានបាយ ក្នុងការច្នៃនៃម្ហូបអាហារថ្មីៗ ដែលមានគ្រឿងទេស បន្លែ ផ្លែឈើ ដែលមានស្រាប់នៅក្នុងផ្ទះ។

ជាក់ស្ដែង សម្រាប់វគ្គទី ១នេះ Chef ណារ៉ា បានបង្រៀន លោក ពាក់ មី ឱ្យចម្អិនម្ហូបមួយមុខ ថ្មីប្លែក និងងាយស្រួលក្នុងការចម្អិន។

«សំបុកនាង» ត្រាវបំពង ៖ គ្រឿងទេស នឹងបន្លែសាច់

  • ត្រាវ
  • ការ៉ុត
  • ខ្ទឹមស
  • ស្លឹកខ្ទឹម
  • ជីវ៉ាន់ស៊ុយ
  • សាច់ស្មាមុខ
  • បង្គា
  • ម្សៅស៊ុប
  • ស្កសរ
  • អំបិល
  • ម្រេច
  • ម្សៅឆា
  • ប្រេងឆា។

កាន់តែច្បាស់ពីរបៀបធ្វើ «សំបុកនាង» និងសើចសប្បាយជាមួយនឹងការចម្អិនរបស់ លោក ពាក់មី ជាមួយ Chef ណារ៉ា តោះ មកទស្សនាវីដេអូខាងក្រោមនេះ?

វីដេអូ៖

កុំភ្លេច តាមដានវីដេអូក្រោយៗទៀតនៅក្នុងហ្វេសបុកផេក៖ Sabay News, Sabay News Entertainment

អត្ថបទ៖ សុខុន សុម៉ាភាវី