មានដំណឹងថា ពលរដ្ឋរុស្សី រត់គេចខ្លួនក្រោយលោកពូទីន ប្រកាសរើសទាហានថ្មី

  • 2022-09-23 01:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការកកស្ទះចរាចរណ៍ តាមបណ្តោយព្រំដែនប្រទេសរុស្ស៊ី ខណៈ​ពលរដ្ឋដែលជាបុរស​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នេះ ដើម្បីគេចពីការអំពាវនាវចូលធ្វើយោធាសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការបង្កើតនិងចល័តយោធាមួយផ្នែកដែលអាចតម្រូវមានមនុស្ស ៣សែននាក់ កោះហៅឱ្យបម្រើក្នុងកងទ័ព។ វិមានក្រឹមឡាំងបដិសេធការលើកឡើងនេះ។ ដោយនៅតាមព្រំដែន គេឃើញជួររថយន្តដែលមានប្រវែងរាប់សិបម៉ែត្របានស្ទះកកកុញឡើង រួមទាំងបុរសដែលកំពុងព្យាយាមគេចពីការចូលកងទ័ពធ្វើសង្រ្គាមផងដែរ។

បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ BBC ថថាលោកបានយកលិខិតឆ្លងដែនទៅព្រំដែនដោយមិនបានយកអ្វីផ្សេងទៀតទៅជាមួយទេ ពោលគឺភ្លាមៗបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី​ពូទីន ពព្រោះលោកបានគិតថាខ្លួនធ្លាក់ចូលក្នុងក្រុមដែលអាចត្រូវបានគេបញ្ជូនទៅធ្វើសង្រ្គាម។

វិមានក្រឹមឡាំងបាននិយាយថា មានតែមនុស្សដែលបានបំពេញមុខងារយោធារបស់ពួកគេ និងមានជំនាញពិសេស និងបទពិសោធន៍ប្រយុទ្ធប៉ុណ្ណោះនឹងត្រូវបានកោះហៅឱ្យចូលកងទ័ព៕

ប្រភព៖ BBC   ប្រែសម្រួល : សង្ហា