ការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មសកល Alibaba Cloud! ចុះឈ្មោះប្រកួតចូលទីផ្សារអន្តរជាតិ

  • 2022-09-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីមិនចូលរួមឱកាសដ៏ល្អនេះ?

សម្រាប់លោកអ្នក ដែលកំពុងតែចង់ឈានជើងចូលរួម ជាមួយនឹងទីផ្សារអន្តរជាតិ ក៏ដូចជា កំពុងតែស្វែងរក អ្នកវិនិយោគទុន នេះជាឱកាសដ៏ល្អ ក្នុងការបញ្ចេញកេរ្តិ៍ឈ្មោះ ដោយចូលរួមប្រកួត ក្នុងកម្មវិធី កម្មវិធីប្រកួត CREATE ALIBABA CLOUD GLOBAL STARTUP CONTEST។

កាន់តែអស្ចារ្យ ក្រៅពីការហោះហើរទៅកាន់ប្រទេសចិនដើម្បីធ្វើការប្រកួត វគ្គ ផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ 2022 Create Alibaba Cloud Global Startup Contest នឹងមានក្រុមវិនិយោគទុនជាង ៣០ ក្រុមហ៊ុន រង់ចាំក្នុងការវិនិយោគជាមួយនឹងជាអ្នកឈ្នះ ក្នុងចំណោម Top 3។

បន្ថែមលើឱកាសចូលរួមប្រកួត សហគ្រិនខ្មែរ និងក្រុមហ៊ុន REALME ក៏បានឧបត្ថម្ភលើការចុះឈ្មោះសម្រាប់សហគ្រាសដែលមានសក្ដានុពលលើវិស័យបច្ចេកវិទ្យា។ ចុះឈ្មោះ និងបញ្ជូនសំណើរអាជីវកម្មតាមអ៊ីមេល so.manine@sabay.com ត្រឹមថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

រង្វាន់ពិសេសនឹងត្រូវបានផ្តល់ជូនទៅ The Most Popular និង The Top 20 Finalist ។

នៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំអ្នកឈ្នះ ដូច្នេះមកចាប់យក ឱកាសមាស ឱកាសប្រាក់នេះ ទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមក ក្រុមការងារតាមរយៈតេលេក្រាម 078 777 360៕

អត្ថបទ៖ សុខុន សុម៉ាភាវី