ពិតជាអស្ចារ្យ និងប្លែកភ្នែកខ្លាំងមែនទែន សកម្មភាពថ្ងៃដំបូងនៃការទទួលយក​ iPhone 14 Series ពីហាង ប្ល៊ូត្រូនិក

  • 2022-09-28 10:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាអស្ចារ្យ និងប្លែកភ្នែកខ្លាំងមែនទែន ទស្សនាសកម្មភាពថ្ងៃដំបូងនៃការទទួលយក​ iPhone 14 Series ពីហាង ប្ល៊ូត្រូនិក ពិតជាមានអតិថិជនយ៉ាងច្រើនកុះករមកទទួលយក iPhone 14 Series លើសពីការរំពឹងទុក។

កាលពីព្រឹកថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2022 នេះ ក្រុមហ៊ុន ប្ល៊ូត្រូនិក បានប្រគល់នូវស្មាតហ្វូនស៊េរីថ្មីបំផុតគឺ iPhone 14 Series ដែលមានអតិថិជនអញ្ជើញចូលរួមក្នុងកម្មវិធី​​ First Sale និង iPhone 14 Pick Up Event ដែលធ្វើឡើងនៅហាង ប្ល៊ូត្រូនិក សាខាមុន្នីរ៉េតយ៉ាងច្រើនកុះករ និងមានភាពអ៊ូអរជាខ្លាំង បន្ទាប់ពីពួកគាត់បានបញ្ជាទិញ (Pre-Order) ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ។

អ្វីដែរនឹកស្មានមិនដល់នោះគឺ គ្រាន់តែ ហាងលក់គ្រឿងអេឡិចត្រូនិច ប្ល៊ូត្រូនិក បើកឱ្យអតិថិជនធ្វើការបញ្ជាទិញ (Pre-Order) iPhone 14 Series ប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ សន្ទុះនៃអតិថិជនកក់ទុកមុនមានចំនួនច្រើនលើសលប់ ស្របពេលជាមួយនឹងការបញ្ជាទិញនេះ អតិថិជនក៏ទទួលបានការផ្ដល់ជូនយ៉ាងពិសេសពី ប្ល៊ូត្រូនិក នោះគឺ Vocuher 30$, បណ្ណធានាពី Apple រួមជាមួយកាដូដ៏ពិសេសនឹងមានតែនៅ ប្ល៊ូត្រូនិក ប៉ុណ្ណោះ។

លោក Kevin ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Mobile World Group ប្រចាំប្រទេសកម្ពុជា ព្រមទាំងជាថ្នាក់ដឹកនាំរបស់ហាង ប្ល៊ូត្រូនិក បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ទៅដល់អតិថិជនដែលបានគាំទ្រ ហើយលោកក៏បានសន្យាថានឹងខិតខំប្រែងដើម្បីបន្តផ្ដល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងធានានូវគុណភាព និងតម្លៃរាល់ការទិញទំនិញពីហាង ប្ល៊ូត្រូនិក។

លោកធានាជូននូវតម្លៃមិនថ្លៃជាងទីផ្សារ បើប្រៀបធៀបជាមួយបណ្ដាហាងដទៃទៀត មិនតែប៉ុណ្ណោះអតិថិជននៅតែបន្ត​ទទួលបាននូវប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ពី ប្ល៊ូត្រូនិក។

ប្ល៊ូត្រូនិក ក៏កំពុងតែមានប្រូម៉ូសិនពិសេសៗជាច្រើននៅក្នុងខែកញ្ញានេះ​ រាល់ការទិញទំនិញដូចជា៖ ស្មាតហ្វូន គ្រឿងអេឡិចត្រូនិច និងសម្ភារៈផ្ទះបាយ​ ធានាថាតម្លៃថោកជាងនៅលើទីផ្សារ គ្រប់ម៉ូឌែលបញ្ចុះរហូតដល់ 50% និងមានការថែមជូនកាដូ 100%។ គួររំឭកផងដែរថារាល់ការទិញទូរស័ព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ និងគ្រឿងសម្ភារៈផ្ទះបាយទាំងអស់នៅហាង ប្ល៊ូត្រូនិក អតិថិជនទាំងអស់នឹងទទួលបានការផ្ដល់ជូនយ៉ាងពិសេសដូចជា៖ បង់រំលស់ការប្រាក់ 0% មិនបាច់កក់មុនឯកសារងាយៗលឿនរហ័ស ផលិតផលសុទ្ធពីក្រុមហ៊ុន 100% គ្រប់ផលិតផលទាំងអស់សុទ្ធតែមានការធានាត្រឹមត្រូវ ប្តូរថ្មីជូនវិញក្នុងរយៈពេល 30 ថ្ងៃ ប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់ទូរស័ព្ទដៃ (ខណៈដែលហាងដទៃផ្ដល់ការប្ដូរថ្មីជូនវិញត្រឹមតែរយៈពេល 7 ថ្ងៃតែប៉ុណ្ណោះ)។

ផ្ដល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗសូមទំនាក់ទំនងតាមលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 201009 ឬចុច Like ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/bluetronics.official។ សម្រាប់ការទិញ Online សូមចូលទៅកាន់៖ www.bluetronics.com ចង់ដឹងពីអាសយដ្ឋានគ្រប់សាខាទាំងអស់របស់ ប្ល៊ូត្រូនិក សូមចុចតំណនេះ៖ https://www.bluetronics.com/store៕