ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចីដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងារ ទ្រូម៉ាន់នី

  • 2022-09-29 08:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ភាពជាដៃគូនេះ នឹងអាចឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ មកទទួលយកប្រាក់កម្ចីពីភ្នាក់ងារទ្រូម៉ាន់នីដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ តាមរយៈការអនុញ្ញាតឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាននិងកំពុងជួយលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុតាមរយៈការផ្តល់សេវាធនាគារដល់អ្នកដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវាធនាគារប្រើប្រាស់នៅកម្ពុជា។

តាមរយៈការចាប់ដៃគូរួមគ្នារវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីធ្វើយ៉ាងណាឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន ដែលជួយឱ្យចំណេញពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «ឥឡូវនេះអ្នកដែលមានប្រាក់កម្ចី អាចមកយកប្រាក់កម្ចីរបស់ពួកគេពីភ្នាក់ងារណាមួយរបស់ ទ្រូម៉ាន់នី នៅទូទាំងប្រទេស។ តាមរយៈការចាប់ដៃគូរួមគ្នារវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺសង្ឃឹមថាផ្តល់សេវាកម្មចាំបាច់មួយដល់អ្នកដែលត្រូវការប្រាក់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួននិងពាណិជ្ជកម្ម»។

បណ្ដាសាខារបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បច្ចុប្បន្នមានទីតាំងនៅរាជធានីភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី និងសាខាកំពង់ស្ពឺ។ សាខាពីរទៀតត្រូវបានរំពឹងថា នឹងបើកនៅឆ្នាំ ២០២៣ខាងមុខ។

ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិ លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «តាមរយៈការបង្កើតកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុនទ្រូម៉ាន់នី យើងសង្ឃឹមថានឹងធ្វើឱ្យប្រាក់កម្ចី និងការសងប្រាក់កម្ចីកាន់តែងាយស្រួលដល់អតិថិជនជាច្រើនរបស់យើង។ យើងក៏កំពុងព្យាយាមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលដោយធានាថាប្រជាជនកម្ពុជាទូទាំងប្រទេស អាចទាញយកអត្ថប្រយោជន៍ពីសេវាហិរញ្ញវត្ថុ និងផលិតផលកម្ចី និងគំនិតផ្តួចផ្តើមផ្សេងទៀតរបស់យើង»។កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែកញ្ញា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។

បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

អំពីគ្រឹះស្ថាន ខេមា

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ២០០៨។ នៅពេលនោះ ខេមា គឺជាប្រតិបត្តិករឥណទានឯកជន ដែលផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋកម្ពុជាក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល។ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១០ គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញ ក្នុងការផ្តល់ឥណទានជូនអតិថិជន។

គិតត្រឹមឆ្នាំ២០២២នេះ ខេមា មានការិយាល័យប្រតិបត្តិការចំនួន ៥ ដូចជា៖ ការិយាល័យប្រតិបត្តិការភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី សាខាកំពង់ស្ពឺ និងសាខាពីរទៀតដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣៕

អត្ថបទថ្មី