ស្នេហាខុសជំនាន់ ១០ឆ្នាំ របស់ Harry ប្រែរង្គោះរង្គើរក្រោមហេតុផលហួសចិត្ត

  • 2022-11-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកាសជាផ្លូវការទំនាក់ទំនងរវាងតារាចម្រៀងប្រុសរូបសង្ហា Harry Styles ជាមួយនិងអ្នកដឹងនាំរឿង “Don’t Worry Darling” បានដើរដល់ទីបញ្ចប់ហើយ ក្រោយសេបគប់គ្នាអស់រយៈពេលជាង ២ ឆ្នាំ បន្សល់ត្រឹមអនុស្សវរីយ៍ជាការចង់ចាំល្អ។

តារាចម្រៀង Harry Styles និង Olivia Wilde ដែលជាតារាសម្ដែង ដែលមានវ័យ ចំណាស់ចាស់ជាង Harry ១០ ឆ្នាំ បានចែកផ្លូវគ្នាបន្ទាប់ពីរយៈពេលពីរឆ្នាំរស់នៅជាមួយគ្នា។ អ្នកទាំងពីរបានទុកឲ្យទំនាក់ទំនង ២ឆ្នាំ ក្លាយត្រឹមជាអតីតកាល ដោយអះអាងថាទុកពេលនេះ ឱ្យពួកគេចង់ ផ្តោតលើគោលដៅរបស់ពួកគេក្នុងអាជីព និងជីវិត

ដោយផ្អែកលើហេតុ ផ្តោតលើគោលដៅរបស់ពួកគេក្នុងអាជីព និងជីវិត រហូតដល់សម្រេចិត្តចែកផ្លូវគ្នា ក៏ដោយអ្នកទាំងពីរនៅតែថែរក្សាទំនាក់ទំនងជាមិត្តល្អនិងគ្នាធម្មតា។

ទន្ទឹមនឹងនេះ ប្រភពជិតស្និទ្ធ បានបង្ហើបឱ្យដឹងថា៖ បានបង្ហើបបន្ថែមថា "ដោយសារតែមានអាទិភាពខុសគ្នា ទើបបង្ខំចិត្តចាកចេញពីគ្នា ទោះបីនៅមានអារម្មណ៍ក៏ដោយ"៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor