សម្តេចតេជោ ប្រាប់ទៅលោកគ្រូដែលកាន់កន្ត្រៃត្រង់ឌឺ កាត់សក់សិស្ស ​គួរតែបញ្ចប់​រឿងហ្នឹងទៅ

  • 2023-01-26 06:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ៣ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅថ្ងៃនេះបានប្រាប់ទៅលោកគ្រូដែលកាន់កន្ត្រៃត្រង់ឌឺកាត់សក់សិស្ស គួររៀបចំកាត់សក់សិស្សដែលមិនទាន់ត្រូវខ្នាតខ្លួនចង់បាន តែគួរបញ្ចប់ទៅរឿងហ្នឹង។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​និយាយ​នេះ មិនមែន​សំដៅ​គ្រូ​ទូ​ទាំង​ប្រទេស​ទេ ប៉ុន្តែ​សំដៅ​លើក​លោកគ្រូ​ដែល​បាន​ធ្វើ​«…»​ហើយ​វិទ្យាល័យ​អ្វី គឺ​វិទ្យាល័យ​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ទៀត​ ទៅ​កើតរឿង​អីចឹង ។ លោកគ្រូ​អើយ​ៗ​លោកគ្រូ បើ​យើង​ចង់​ធ្វើ​មិន​ចាំបាច់​យក​កន្ត្រៃ​ត្រង់​ឌឺ​ទៅ​ឈូស​គ្នា​នៅ​កណ្តាល​ថ្នាក់​អី​ចឹង​ទេ! ​កូនសិស្ស​របស់​យើង​ដូច​កូន​យើង​អីចឹង ហៅ​ទៅ​រៀបចំ​កាត់​ឲ្យ​ត្រូវ​ខ្នាត​ទៅ បើ​គង់​ត្រង់​ឌឺ​ដែរ​នោះ​ »​។

សម្តេច​ក៏​បាន​ស្នើ​ឲ្យ​លោកគ្រូ​នោះ​ មានការ​កែប្រែ​ឥរិយាបថ​ពី​ការ​ប្រើ​វិធី​ពី​ការ​បង្ខំ​ទៅ​ជាមួយនឹង​ការ​អប់រំ​ណែនាំ​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​ល្អ​ជាង​។ គួរបញ្ជាក់ថាកាលពីពេលកន្លងទៅមានផ្ទុះរឿងគ្រូចូលទៅកាត់សក់ សិស្សប្រុសនៅក្នុងថ្នាក់ បើទោះជាសិស្សខ្លះសក់ខ្លីរួចហើយក៏ត្រូវកាត់ដែរ ព្រោះខុសពីម៉ូដដែលសាលាតម្រូវឲ្យកាត់ (ម៉ូដប៉េអឹម)៕

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី