ដើរឃើញ Street Arts ពេញ​ក្រុង ដូច្នេះក៏ដល់ពេលទៅដឹងរឿងរ៉ាវប្រវត្តិពីក្រោយខ្លះៗដែរ

  • 2023-02-01 03:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Street Arts គឺជាសិល្បៈគំនូរដែលត្រូវបាន​បង្ហាញ​នៅទីសាធារណៈដែលកំពុងទទួលបាន​ការចាប់អារម្មណ៍ខ្លាំង​ ហើយវាចេញពីការសហការរវាងវិចិត្រករ Street Arts និង​ក្រុមហ៊ុន ឬហាងកាហ្វេជា​ច្រើនកន្លែង។ មនុស្សភាគច្រើនស្គាល់គំនូរតាមផ្លូវថាជា Street Arts ដោយពុំសូវចាប់អារម្មណ៍ Graffiti ទេ។ ដូច្នេះ​តើ Street Arts និង Graffiti ខុសគ្នាយ៉ាងណា?

បើតាមការជជែកគ្នារវាង Allessia និង Street Artist ម្នាក់ប្រចាំនៅក្នុងក្រុងភ្នំពេញ បាន​បញ្ជាក់ច្បាស់ៗពីភាពខុសគ្នារវាងសិល្បៈគំនូរប្រភេទនេះផងដែរ។

Allessia
Theo Vallier

លោក Theo Vallier ដែលជា Street Artist បាន​លើកឡើងថា រឿងរ៉ាវរបស់ Graffiti និង Street Arts មាន​ភាពខុសគ្នាបន្តិច។ ដោយក្នុងនោះ Graffiti មិនត្រឹមតែជាការគូរលើជញ្ជាំងទេ តែក៏មាន Tag ឈ្មោះ នៅតាមផ្លូវ លើរថភ្លើង ឬនៅលើអ្វីផ្សេងទៀត។

Graffiti

ចំណែក Street Arts វិញ ជាពាក្យដែល​ត្រូវបានប្រើច្រើន នៅពេលដែល Graffiti ត្រូវបានដាក់បញ្ចូលក្នុងវិចិត្រសាល ពិសេសនៅពេលវាបានឈានជើងចូលក្នុងទម្រង់សិល្បៈ។ យ៉ាងណាមិញ ពីដើមមក Street Arts ពុំមែនជាសិល្បៈគំនូរទេ ដោយវាទាក់ទងជាមួយនឹង វិស័យ Hip-Hop ទៅវិញទេ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ Street Arts ត្រូវបាន​គេស្គាល់គ្រប់កន្លែង ក្នុងរូបភាពជា ការគូរផ្ទាំងគំនូរធំៗដែលអាចគូរតែឯង ឬជាក្រុម៕

ក្រៅពីចំណេះដឹងខ្លីមួយនេះ​ ប្រិយមិត្តក៏អាចទទួលយកបទពិសោធល្អៗជាមួយនឹង Hype ភាគទី ១ ខាងក្រោមដូច៖