Pham Nhat Voung មហាសេដ្ឋីប្រាក់ពាន់លានដំបូងរបស់វៀតណាម និងកាន់ជំនួញធំៗជាច្រើន រាប់ទាំងរថយន្ត Vinfast ដ៏ល្បី

  • 2023-02-01 08:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pham Nhat Voung គឺជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសវៀតណាម ដែលមានទ្រពសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក ​ជាប់​ជាអ្នកមានជាងគេបំផុតលើពិភពលោកក្នុងចំណោមកំពូលមហាសេដ្ឋី ៦០០ នាក់។

Pham Nhat Voung ជាប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុនយក្ស​របស់វៀតណាម Vingroup ដែលរួមមានរថយន្តប្រើថាមពលអគ្គីសនីដែលគេស្គាល់ថា Vinfast ជាដើម។ លោកគឺជា​​អតីត​និស្សិត​ដែលបាន​​ទៅសិក្សា​នៅរដ្ឋធានី​ Moscow ប្រទេស​រុស្ស៊ី។​ ក្នុងទសវត្សរ៍​ឆ្នាំ ៩០ ​លោក បាន​​ទៅរស់​នៅប្រទេស​អ៊ុយក្រែន​​ជាទីកន្លែង ​ដែល Pham Nhat Voung ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់ខ្លួន​ គឺក្រុមហ៊ុន​ Technocom Group ផ្ដោត​លើ​ការ​ផលិត​ម្ហូបអាហារ​ Fast Food។

ក្នុងឆ្នាំ ២០០១ មហាសេដ្ឋី​វៀតណាម​​រូបនេះ បាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​​របស់ខ្លួន​វិញ ដោយបាន​ចូល​ប្រឡូក​​វិនិយោគ​លើវិស័យ​អចលនទ្រព្យ​។ រកស៊ីនៅវៀតណាម បាន​ជិត១០ឆ្នាំ ពោលគឺ​នៅ ឆ្នាំ ២០០៩ លោក ​បានសម្រេចចិត្ត​បាន​លក់​ក្រុមហ៊ុន​​អាហារ​ Fast Food នៅប្រទេស​អ៊ុយក្រែន ឲ្យទៅក្រុមហ៊ុន Nestle ដើម្បីផ្ដោតលើការវិនិយោគក្នុងស្រុកវិញ។

Pham Nhat Voung បានបង្កើត​ក្រុមហ៊ុន Vinpearl Land នៅឆ្នាំ ២០០១ ដោយ​ផ្ដោត​លើការ​អភិវឌ្ឍ​ក្នុងវិស័យ​បដិសណ្ឋារកិច្ច និងការកម្សាន្ដ ក្នុង​ទីក្រុង​ញ៉ាត្រាំង។ ១ឆ្នាំក្រោយមក​ លោកបាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ​។

នៅឆ្នាំ ២០០២ Pham Nhat Voung បានសម្រេចដាក់ក្រុមហ៊ុន​​របស់ខ្លួន​​​​ចូលទៅ​ក្នុងផ្សារ​ហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើត​ជាសម្ព័ន្ធក្រុមហ៊ុន Vingroup​។ ក្រុមហ៊ុន​ Vingroup កាន់តែមាន​ឥទ្ធិពល​ខ្លាំងឡើងៗ នៅក្នុង​សេដ្ឋកិច្ច​វៀតណាម និងបាន​ឈរជាជើង​ខ្លាំងមួយ នៅក្នុង​វិស័យ​លក់រាយ ការិយាល័យ និង​ពាណិជ្ជកម្មអចលនទ្រព្យ។

យោងតាម Forbes​ នៅឆ្នាំ ២០២២ នេះ លោក Pham Nhat Voung បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៤,២ពាន់លាន ពោលគឺធ្លាក់ចុះ ៤,៦៨% ឬប្រមាណ ២០៦លានដុល្លារ ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានផុតលេខមួយរូបរបស់វៀតណាម៕