គួរដឹង! ប្រទេសបានឯករាជ្យក្រោយគេបំផុតក្នុងលោក គិតមកទល់បច្ចុប្បន្ន​នេះមានអាយុ ១២ឆ្នាំ​ហើយ

  • 2023-02-02 02:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានប្រទេស​ចំនួន៥ ដែល​ទើបតែចាប់កំណើត​នៅក្រោយឆ្នាំ២០០០ ក្នុងនោះប្រទេសដែលជាកូនពៅគេបង្អស់​គឺ ប្រទេស​ស៊ូដង់ខាងត្បូង។ ​

១. ទីម័រខាងកើត៖ បាន​ប្រកាស​ឯករាជ្យ​ពីឥណ្ឌូណេស៊ី ក្នុងឆ្នាំ​២០០២ ក្រោយការបោះឆ្នោតប្រជាមតិ។

២. ម៉ង់តេណេក្រូ និង ៣.សែប៊ី៖ ប្រទេសទាំងពីរនេះ បានបំបែកចេញពីគ្នាហើយប្រកាស​ឯករាជ្យ​រៀងៗខ្លួន ក្នុងឆ្នាំ​២០០៦។

៤. កូសូវ៉ូ៖ ប្រកាសបំបែកខ្លួន​ជាឯកតោភាគី​ពីប្រទេសសែប៊ី ក្នុងឆ្នាំ​២០០៨។ យ៉ាងណាមិញ នៅមានប្រទេសមួយចំនួន មិនទាន់ទទួលស្គាល់រដ្ឋកូសូវ៉ូ នៅឡើយទេ ដោយចាត់ទុកថា កូសូវ៉ូ នៅតែជាខេត្តមួយរបស់ស៊ែបី។

៥. ស៊ូដង់ខាងត្បូង៖ ប្រកាស​ឯករាជ្យ​ពីប្រទេសស៊ូដង់ នៅខែកក្កដា ឆ្នាំ​២០១១ ក្រោយ​ការបោះឆ្នោតប្រជាមតិ និងក្រោយការកើតមានសង្គ្រាម​ស៊ីវិលជាច្រើនឆ្នាំ៕

អត្ថបទពេញនិយម
អត្ថបទថ្មី