ទន្សោង​​កំពុងមាន​ចំនួន​ធ្លាក់ចុះ​លើ​ពិភពលោក តែកម្ពុជា​នៅមានច្រើន​ជាងគេ​បង្អស់

  • 2023-06-27 02:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបរិស្ថាន​បាន​ឱ្យដឹងថា កម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។

កម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។

ក្រសួងបរិស្ថាន បាន​ឱ្យដឹងទៀតថា ទន្សោង​ចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។

ជាធម្មតាទន្សោងចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់ មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ពីពពោះរយៈពេល ១០ខែ ហើយមអាចដោយ ឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន ២ខែ។

ក្រសួងបាន​អំពាវនាវ​ឱ្យ​ចូលរួមការពារ​ និងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម