គួរឱ្យអាណិត​អាសូរពន់ពេក! សត្វទន្សោង​មួយក្បាល​ បានដាច់កជើង ដោយសារជាប់អន្ទាក់ព្រាន​ (មានវីដេអូ)

  • 2023-07-10 02:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៣នេះ បាន​បង្ហោះ​វីដេអូមួយ​ដែល​បង្ហាញ​ពីសត្វទន្សោង​មួយក្បាល​ បានដើរ​ទាំងដាច់កជើង​ខាងឆ្វេង។

ក្រសួង​បាន​សន្និដ្ឋាន​ថា ទន្សោង​នេះ​ទំនង​ជាអាច​ជាប់​អន្ទាក់ព្រាន និង​ខំរើបម្រះ​ចេញ​រហូត​ដាច់​កជើង​បែបនេះ។ «សូម​ចូលរួម​ថែរក្សា​ការពារ​អភិរក្សសត្វព្រៃ និង​សូម​និយាយ​ថាទេ​ចំពោះ​សាច់សត្វព្រៃ!»។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

កម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែល​ជាចំនួនច្រើន​ជាងគេបង្អស់ បើទោះ​បីជា​ចំនួន​សត្វទន្សោង​នៅលើ​ពិភពលោកធ្លាក់ចុះក៏ដោយ។

បើតាម​ក្រសួងបរិស្ថាន ទន្សោង​ចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។

ជាធម្មតាទន្សោងចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់ មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ពីពពោះរយៈពេល ១០ខែ ហើយមអាចដោយ ឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន ២ខែ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម