បន្តរង់ចាំអ្នកឈ្នះ iPhone 15 Pro Max ក្រោយរកឃើញអ្នកឈ្នះ 5 រូប ក្រោយបង់វិក្កយបត្រតាម eMoney App

  • 2024-02-22 09:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីនធើណេតវ៉ាយហ្វាយ Metfone ដែលជាសេវាកម្មអ៊ីនធើណេតដែលមានល្បឿនលឿន តម្លៃសមរម្យ និងសេវាកម្មរហ័សទាន់ចិត្ត ថ្មីៗនេះកំពុងមាននូវកម្មវិធីចាប់រង្វាន់មួយដ៏អស្ចារ្យ សម្រាប់អតិថិជនទាំងអស់ ដោយគ្រាន់តែធ្វើការស្កេនបង់វិក្កយបត្រប្រចាំខែរបស់អ្នក តាមរយៈ eMoney App ឬ ធនាគារនានា។

កាលពីថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2024 កន្លងទៅនេះ នៅលើហ្វេសប៊ុកផេកផ្លូវការរបស់អ៊ី-ម៉ាន់នីបានធ្វើការប្រកាសនូវអ្នកឈ្នះដំបូងទាំង 5 រូប ប្រចាំខែមករា ពីកម្មវិធីចាប់រង្វាន់មួយនេះ ។ ក្នុងនោះយើងកត់សម្គាល់ឃើញថា អ្នកឈ្នះទាំង 5 រូប ទើបតែទទួលបានរង្វាន់ដូចជា កង្ហារ ឆ្នាំងដាំបាយអគ្គិសនី និងឆ្នាំងអ៊ុតតែប៉ុណ្ណោះ ដោយឡែកសម្រាប់រង្វាន់ iPhone 15 Pro Max វិញនៅតែមិនទាន់រកឃើញអ្នកឈ្នះនៅឡើយទេ ដូច្នេះហើយអ្នកទាំងអស់គ្នាគួរចាប់យកឱកាសឈ្នះរង្វាន់ដ៏មានតម្លៃទាំងនេះ មុនកម្មវិធីនេះផុតកំណត់ ។

កម្មវិធីចាប់រង្វាន់មួយនេះនឹងបន្តរហូតទៅដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2024 ខាងមុខនេះ អ្នកនៅតែមានឱកាសអាចឈ្នះរង្វាន់ធំៗដូចជា iPhone15 Pro Max, នាឡិកា Apple Watch ឬកាសត្រចៀក Air pod ដោយធ្វើតាមលក្ខខណ្ឌងាយៗខាងក្រោម៖

1. បើក eMoney App ដោយចុចនៅនេះ https://link.emoney.com.kh/Share_all

*សម្រាប់អតិថិជនថ្មី អ្នកអាចដោនឡូត eMoney App រួចធ្វើតាមការណែនាំដើម្បីបង្កើតគណនីអ៊ី-ម៉ាន់នី

2. ចុចទៅលើមុខងារ “ស្កេន QR” នៅលើទំព័រដើមរបស់ eMoney App

3. រួចយកវិក្កយបត្រអ៊ីនធើណេតដែលអ្នកត្រូវការបង់មកធ្វើការស្កេន រួចធ្វើតាមការណែនាំ

4. រង់ចាំលទ្ធផលប្រកាសអ្នកឈ្នះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់អ៊ី-ម៉ាន់នី នៅក្នុងខែមីនា និងខែមេសា ខាងមុខនេះ ឬអ្នកអាចចូលរួម Telegram Channel របស់អ៊ី-ម៉ាន់នីនៅទីនេះ https://t.me/eMoneyeasyandsafe ដើម្បីទទួលព័ត៌មានភ្លាមៗ។

សម្រាប់អ្នកដែលជ្រើសរើសបង់វិក្កយបត្រអ៊ីនធើណេតវ៉ាយហ្វាយ Metfone តាមរយៈការស្កេនពីធនាគារផ្សេងៗក៏មានឱកាសឈ្នះរង្វាន់ ក្នុងរួមមានរង្វាន់ដូចជា កង្ហារ ឆ្នាំងដាំបាយអគ្គិសនី ឬឆ្នាំងអ៊ុតតែប៉ុណ្ណោះ ចំណែកឯការបង់តាមរយៈកម្មវិធី eMoney វិញ អ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែធំអស្ចារ្យជាងនេះ!

ជម្រើសបង់វិក្កយបត្រអ៊ីនធើណេតវ៉ាយហ្វាយ Metfone ជារបស់អ្នក ប៉ុន្តែបង់វិក្កយបត្រអ៊ីនធើណេតមួយនេះតាមរយៈ eMoney App ពិតជាចំណេញជាងគេ មិនអស់ថ្លៃសេវា មិនចាំបាច់ចេញពីផ្ទះ ហើយមានឱកាសឈ្នះរង្វាន់ធំ iPhone 15 Pro Max ថែមទៀតផង ។

ទស្សនាវីដេអូតាមរយៈ Link នេះ!

អត្ថបទពេញនិយម
អត្ថបទថ្មី