Cancelo បង្ហាញចំណាប់អារម្មណ៍ចង់បន្តនៅ Barca
- 2024-03-12 13:26:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cancelo បង្ហាញចំណាប់អារម្មណ៍ចង់បន្តនៅ Barca
ចន្លោះមិនឃើញ
ខ្សែការពារ Joao Cancelo បាននិយាយទៅកាន់សារព័ត៌មាន Gazzetta dello Sport កាលពីពេលថ្មីៗនេះដោយបានបង្ហាញចំណាប់ចង់នៅបន្តលេងឲ្យក្លឹប Barcelona ខណៈកុងត្រាខ្ចីជើងពីក្លឹប Manchester City នឹងត្រូវបញ្ចប់នៅរដូវកាលឆ្នាំ២០២៣/២៤នេះ។
Cancelo បាននិយាយថា៖" ខ្ញុំសំណាងណាស់ដែលមកលេងប៉ះតែក្លឹបធំៗ។ ខ្ញុំមោទនភាពនឹងអាជីពរបស់ខ្ញុំណាស់ព្រោះតែគ្មាននរណាឲ្យអីមកខ្ញុំស្រួលៗនោះទេ ខ្ញុំមកដល់ចំណុចនេះគឺលះបង់ច្រើនណាស់ "។
កីឡាករនេះបន្តថា៖" យ៉ាងណាខ្ញុំមិនទាន់ដឹងថាអនាគតរបស់ខ្ញុំទៅជាយ៉ាងណានៅឡើយនោះទេគ្រាន់តែថាខ្ញុំពេញចិត្តនឹងនៅទីនេះ។ ខ្ញុំធំឡើងឃើញ Ronaldinho លេងឲ្យ Barca។ គាត់ជា idol របស់ខ្ញុំ។ ខ្ញុំមោទនភាពនឹងពាក់អាវក្លឹបនេះណាស់ "។
បើតាមការចុះផ្សាយរបស់ Sport តាមពិតទៅ Man City ក៏ចង់លក់ Cancelo ចេញទៅ Barca ផងដែរគ្រាន់តែមិនទាន់ត្រូវថ្លៃគ្នាដោយ Man City ចង់លក់ចេញក្នុងតម្លៃ ៣០លានអ៊ឺរ៉ូ ខណៈ Barca ចង់ទិញយកក្នុងចម្លោះ ១៦-២២លានអ៊ឺរ៉ូប៉ុណ្ណោះ៕