អូ គូលែន បន្តលើកកម្ពស់សុខុមាលភាពសង្គម ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី ៩

  • 2024-04-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានរៀបចំ “ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី ៩” នៅខេត្តព្រះសីហនុ តាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងគោលបំណងដើម្បីបង្ហាញពីសក្ដានុពលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានជាប់ជាឆ្នេរស្អាតក្នុងចំណោមឆ្នេរស្អាតជាងគេទាំង ២១ នៅជុំវិញពិភពលោក និងពង្រីកវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។

យោងតាមស្ថានការណ៍ជាក់ស្ដែងនៃបម្រែបម្រួលអាកាសធាតុសព្វថ្ងៃ ព្រឹត្តិការណ៍នេះក៏បានផ្សារភ្ជាប់សំខាន់លើការពង្រឹងស្មារតីដើម្បីការពារបរិស្ថាន ស្របទៅនឹងគោលការណ៍ “ចក្ខុវិស័យសម្រាប់បរិស្ថាននៅឆ្នាំ ២០៥០” របស់ប្រទេសកម្ពុជាផងដែរ។

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន ក្នុងការផ្តល់ជូននូវថាមពលជាទឹកពិសាដ៏ល្អស័ក្តិសមចាំបាច់សម្រាប់សកម្មភាពកីឡានេះ បានជួយសម្រួលដល់ដំណើរការប្រព័ន្ធរាងកាយ សសៃឈាម សន្លាក់ សាច់ដុំ និងកាត់បន្ថយអាការចុករោយ រមួលក្រពើជាដើម ដោយការបំពេញជាតិទឹក និងជាតិរ៉ែយ៉ាងឆាប់រហ័ស ដើម្បីបន្ថែមភាពជោគជ័យ។

រួមជាមួយម្ចាស់ឧបត្ថម្ភផ្សេងៗទៀត ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមពីព្រឹកព្រលឹមម៉ោង ៤:៥០ នាទី ព្រឹក រហូតដល់ ម៉ោង ១០ ព្រឹក និងបានបញ្ចប់ទៅដោយភាពជោគជ័យ ដែលក្នុងនោះមានវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករទាំងក្នុង និងក្រៅស្រុក សរុបប្រមាណជាង ១៥០០ នាក់ ពីបណ្តាប្រទេសជាច្រើន។

ជាមួយនឹងការរត់មានចម្ងាយ គីឡូម៉ែត្រ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ស្របតាមតំបន់ឆ្នេរធម្មជាតិដ៏ស្រស់ស្អាត និងខ្យល់បរិសុទ្ធល្អ ក៏មានជាការរៀបចំទីកន្លែងសម្រាប់ផ្តល់ជូននូវទឹករ៉ែធម្មជាតិ អូ គូលែន និងអាហារសម្រន់ជាច្រើនទៀត ដើម្បីធានាបាននូវការបំពេញជាតិទឹក និងជាតិរ៉ែ ដ៏ចាំបាច់សម្រាប់ជួយទ្រទ្រង់រាងកាយឱ្យកាន់តែរឹងមាំ និងមានភាពសកម្ម ដើម្បីបន្ដរត់ឆ្ពោះទៅកាន់ទីដៅ ដោយភាពរីករាយ និងភាពស្រស់ស្រាយ។ សកម្មភាពសប្បាយៗនៅស្តង់ អូ គូលែន រួមមានដូចជា ការចូលរួមថតរូប និងចែករំលែកបទពិសោធ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាដើម។

អូ គូលែន គឺជាទឹករ៉ែធម្មជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលកើតចេញពីប្រភពទឹកធម្មជាតិដ៏ល្អ ត្រូវបានចម្រោះ និងរក្សាទុកដោយធម្មជាតិ ក្រោមបាតភ្នំ និងប្រជុំថ្មយ៉ាងជ្រៅជាច្រើនឆ្នាំ នៅតំបន់អភិរក្សគូលែន ហ៊ុំព័ទ្ធដោយសម្បត្តិវប្បធម៌ ធម្មជាតិតាំងពីសម័យអង្គរ ដែលធានាបាននូវសុវត្ថិភាព និងគ្មានការប៉ះពាល់ដោយសារធាតុបំពុលមកលាយឡំឡើយ។ ការផលិតប្រកបដោយស្តង់ដាអន្តរជាតិ អនុលោមភាពតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ចំពោះអត្ថប្រយោជន៏នៃទឹករ៉ែធម្មជាតិដែលរាងកាយយើងត្រូវការពិសាប្រចាំថ្ងៃ។ ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព ក្រុមហ៊ុនបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយពីអ៊ឺរ៉ុប ដែលត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកជំនាញឯកទេសជនជាតិបារាំង។

តាមរយៈការចូលរួមគាំទ្រនេះដែរ លោកបណ្ឌិត Jacques Marcille នាយកប្រត្តិបត្តិ និងចាត់ការទូទៅនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនដែលគាំពារគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ពួកយើងពិតជាមានមោកទកភាព ដែលមានឱកាសក្លាយជាចំណែកមួយក្នុងការជំរុញកិច្ចការងារសង្គម កីឡា និងកិច្ចគាំពារបរិស្ថាន តាមរយៈព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី ៩ នៅខេត្តព្រះសីហនុនេះ”

ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះដែរ ក៏បានឆ្លុះបញ្ចាំងពីការលើកកម្ពស់នៃការរស់នៅប្រកបដោយសុខុមាលភាព តាមរយៈការរត់ហាត់ប្រាណ រក្សាសុខភាព និងបំពេញជាតិទឹកជាមួយនឹងទឹករ៉ែធម្មជាតិដែលមានកម្រិតសមាសធាតុរ៉ែដ៏សមស្របនឹងរាងកាយត្រូវការ។ លើសពីនេះទៅទៀត វាក៏ជួយលើកស្ទួយដល់វិស័យទេសចរណ៍ ដោយបង្ហាញពីសម្រស់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុផងដែរ។ ទាំងនេះហើយ គឺជាកិច្ចគាំពារបរិស្ថាន និងសុខុមាលភាព ឆ្ពោះទៅរកនិរន្ដរភាពជាមួយនឹងទឹករ៉ែធម្មជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នោះគឺ អូ គូលែន

ជាចុងក្រោយ លោកបណ្ឌិត Jacques Marcille បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ដែលបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង ក៏ដូចជា ប្រជាពលរដ្ឋ កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិទាំងឡាយ ដែលបានចូលរួមបង្ហាញការគាំទ្រចក្ខុវិស័យមួយនេះក្នុងការថែរក្សាផែនដីរបស់យើងទាំងអស់គ្នា។

ក្នុងពេលឆាប់ៗនេះ ទឹករ៉ែធម្មជាតិ អូ គូលែន នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗ ជួបផ្ទាល់ជាមួយអតិថិជនរបស់យើងទាំងក្នុងរាជធានី និងខេត្តធំៗនាចុងខែមេសានេះ។ ហើយកុំភ្លេចចូលរួមគាំទ្រ និងទទួលបានសុខភាពល្អជាមួយ អូ គូលែន ទាំងអស់គ្នា៕

អត្ថបទពេញនិយម