សម្តេចតេជោ បាន​ជួយ ១០ម៉ឺនដុល្លារ ដើម្បីព្យាបាល​លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា ប៉ុន្តែ​នៅមិនអាចសង្គ្រោះបាន

  • 2024-04-22 01:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បាន​បញ្ជាក់ថា ក្នុងពេល​លោកសាស្ត្រាចារ្យ​ សំបូរ ម៉ាណ្ណារ៉ា កំពុងព្យាបាលជំងឺ សម្តេច បាន​ផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ដើម្បីព្យាបាល​ជំងឺលោក កាលពី២ខែមុន ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតលោកសាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះបានឡើយ។

តាមរយៈសំណេររបស់​សម្តេចតេជោនៅលើទំព័រហ្វេសប៊ុក​កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងយ៉ាងដូច្នេះថា៖

«ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។ សូមអរគុណលោកសាស្ត្រាចារ្យដែលបានជួយខ្ញុំនិងកូនប្រុសខ្ញុំក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជំនួយរបស់ខ្ញុំនិងភរិយា១០មុឺនដុល្លារ ដើម្បីព្យាបាលកាលពី២ខែមុនមិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេប្រហែលមកពីយឺតពេល។»

សូមជម្រាប​ថា លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ព្រឹក​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។ មរណភាពលោកសាស្រ្តាចារ្យ បានធ្វើឱ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម