កក្រើកមិនខាន! ក្រុមហ៊ុនម៉ូដែល CIM ប្រកាសរៀបចំកម្មវិធីធំ ៥ ក្នុងពេលតែមួយ

  • 2024-04-23 09:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូដែល Cambodia International Models (CIM) ថ្មីៗនេះបានប្រកាសពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំសម្បើមមួយ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងព្រឹតិការណ៍នោះមានកម្មវិធីធំៗចំនួន ៥ ត្រូវបង្ហាញជូនទស្សនិកជន និងអ្នកនិយមគាំទ្រវិស័យ beauty pageant នៅកម្ពុជា។

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM បានប្រាប់ឱ្យក្រុមការងារ Sabay ដឹងថា CIM ត្រៀមរៀបចំកម្មវីធីធំៗ ៥ ក្នុងពេលតែមួយ រួមមាន៖

១. ការប្រកួតវគ្គផ្តាច់ព្រ័ត កម្មវិធី Miss Queen Cambodia 2024 (ម្ចាស់មកុដ ២រូប និង ជយលាភី runner up ៤រូប)

២. ការប្រកួតវគ្គផ្តាច់ព្រ័ត កម្មវិធី Mister Of Cambodia 2024 (ម្ចាស់ជយលាភី ៣រូប និង ជយលាភី runner up ៤រូប)

៣. ពិធីបំពាក់មកុដ និងឆៀងជូន Miss Cosmoworld Cambodia 2024

៤. ពិធីបំពាក់មកុដ និងឆៀងជូន Miss Celebrity Cambodia 2024

៥. ពិធីប្រកាសសម្ភោធស្វាគមន៍កម្មវិធី Miss Cambodia 2024

នាយកប្រតិបត្តិរូបនេះបន្តថា ការរៀបចំកម្មវិធីធំ ៥ ក្នុងពេលតែមួយបែបនេះ គឺដើម្បីចំនេញពេលវេលា និងមិនសូវមានភាពស្មុគស្មាញ។ មួយទៀតនោះ វាក៏ចំនេញពេលវេលាសម្រាប់បវរកញ្ញា-បុរសឯករបស់យើងក្នុងការត្រៀមខ្លួនសម្រាប់តំណាងកម្ពុជាលើឆាកអន្តរផងដែរ។

លោកសង្កត់ធ្ងន់ថា បើយើងប្រកាសសមាសភាពបវរកញ្ញា-បុរសឯកបានកាន់តែលឿន គ្រប់គ្នាមានពេលវេលាកាន់តែច្រើនក្នុងការពង្រឹងសមត្ថភាពបន្ថែម ចំណែកអ្នកគាំទ្រ និងបណ្តា fan pages ផ្សេងៗក៏អាចជួយប្រម៉ូតផ្សព្វផ្សាយពីបវរកញ្ញា-បុរសឯកកម្ពុជាបានច្រើនផងដែរ ទម្រាំដល់ចេញចាកចេញពីកម្ពុជាលើប្រកួតលើឆាកអន្តរជាតិ។

ដោយឡែក ព័ត៌មានលម្អិតពីការប្រកួតលោកអ្នកអាចចូលទៅតាមដានលើទំព័រហ្វេសប៊ុក Miss Queen Cambodia ឬ Mister Of Cambodia 2024។

សូមជម្រាបថា តាំងពីដើមរហូតមកទល់ពេលនេះ ក្រុមហ៊ុន CIM នៅតែរក្សាជំហរក្នុងការជ្រើសរើសបវរកញ្ញា-បុរសឯកដែលមានគុណភាព ហើយស័ក្កសមសម្រាប់តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិផ្សេងៗ។ រឹតតែសំខាន់ គឺការចូលរួមជួយជ្រោមជ្រែងការងារសង្គមជាតិ តាមរយៈកម្មវិធីសប្បុរសធម៌ និងការចូលរួមកម្មវិធីផ្សេងៗដែលជាប្រយោជន៍ដល់សង្គមជាតិរបស់យើង៕

រូបភាព៖ ហ្វេសប៊ុក Roat Nimul Menn (Soth)

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម