យុវជនកម្ពុជាជាង ៣០ នាក់ ត្រៀមបង្ហាញសមត្ថភាព បង្កើតមនុស្សយន្ត ក្នុងការប្រកួតបច្ចេកវិទ្យាដ៏ធំមួយ

  • 2024-08-13 08:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតស្នាដៃបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ Air & Tech Competition នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានជម្រុះយកបេក្ខជនជាង ៣០នាក់ សម្រាប់វិញ្ញាសាប្រកួតមនុស្សយន្ត។ បេក្ខជនទាំងអស់ សុទ្ធតែជាអ្នកមានសក្ដានុពល និងមានគំនិតច្នៃប្រឌិតលើបច្ចេកវិទ្យា ដែលពួកគេសុទ្ធតែជាសិស្ស និស្សិត មកពីបណ្ដាវិទ្យាល័យ សកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។

ដោយឡែក កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមការងារ ATC Lab ដែលជាអ្នករៀបចំការប្រកួត បានបើកកម្មវិធីវគ្គតម្រង់ទិស និងបណ្តុះបណ្តាលបេក្ខជនដែលបានជាប់ឈ្មោះក្នុងការប្រកួតលើវិញ្ញាសាមនុស្សយន្ត ដើម្បីពន្យល់ក៏ដូចជាបង្ហាញកាន់តែច្បាស់លាស់អំពីលក្ខន្តិកៈនៃការប្រកួត។ ក្នុងនោះដែរបេក្ខជន ដែលជាប់វគ្គជម្រុះដំបូង សរុបចំនួន ១១ក្រុម រួមមានកម្រិតទ្យាល័យ ២ក្រុម និងកម្រិតសាកលវិទ្យាល័យចំនួន ៩ក្រុម។ សរុបបេក្ខជនទាំងអស់ នៃក្រុមនីមួយៗ មានចំនួន រហូតដល់ជាង ៣០នាក់។

ក្រោយទទួលបានការណែនាំ និងតម្រង់ទិសហើយ បេក្ខជនតាមក្រុមនីមួយៗ ត្រូវរួមសហការគ្នា ដើម្បីបង្កើតមនុស្សយន្ត ជាមួយនឹងគំនិតច្នៃប្រឌិត ថ្មី ប្លែក និងអស្ចារ្យ ដើម្បីត្រៀមយកមកប្រកួតជាមួយនឹងក្រុមផ្សេងៗទៀត។ ការប្រកួតលើវិញ្ញាសាមនុស្សយន្ត ត្រូវឆ្លងកាត់ ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងតែងពីគណៈកម្មការ រហូតអាចស្វែងរកក្រុមខ្លាំងៗ មានស្នាដៃល្អ ដើម្បីឆ្ពោះទៅកាន់វគ្គដណ្ដើមពានរង្វាន់នៅចុងឆ្នាំ ២០២៤ នៃព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។ បេក្ខជន ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ ពានរង្វាន់ ប័ណ្ណសរសើរ ព្រមទាំងមេដាយផងដែរ។

សូមជម្រាបជូនថា ការប្រកួតស្នាដៃបច្ចេកវិទ្យា Air & Tech Competition ឆ្នាំ ២០២៤ មានវិញ្ញាសាធំៗចំនួន រួមមាន៖ -ការប្រកួតមនុស្សយន្ត

-ការប្រកួតរ៉ូបូតចម្បាំង

-ការប្រកួតយន្តហោះបញ្ជា

-ការប្រកួតប្រណាំងដ្រូន

ដោយឡែកចំពោះបេក្ខជន ដែលបានជាប់វគ្គជម្រុះដំបូង លើវិញ្ញាសាផ្សេងៗទៀត ក្រុមការងាររៀបចំការប្រកួត នឹងបើកវគ្គតម្រង់ទិសជាបន្តបន្ទាប់៕

អត្ថបទពេញនិយម