នោះ!រនាំងការពារកណ្ដាលដ៏រឹងមាំ Real Madrid រូបនេះមិនអាចជួយក្រុមពេលប៉ះ Man City ទេ
- 2025-02-05 01:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ!រនាំងការពារកណ្ដាលដ៏រឹងមាំ Real Madrid រូបនេះមិនអាចជួយក្រុមពេលប៉ះ Man City ទេ
ចន្លោះមិនឃើញ
ការប្រកួត UEFA Champions League វគ្គ Play Off នឹងធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះហើយ ស្របពេលដែលក្រុមទាំងអស់បានចាប់ឆ្នោតរួចរាល់គឺ Manchester City ត្រូវប៉ះ Real Madrid ។
ក្នុងជំនួបនេះដែរក្លិប Real Madrid បានចេញខ្លួនមកបញ្ជាក់ហើយថា ការប្រកួតរបស់ខ្លួននឹងអវត្តមានខ្សែការពារ Toni Rüdiger មិនអាចជួយក្រុមបានទេ ព្រោះតែបញ្ហារបួសជើងខាងស្ដាំ។ របួសនេះទំនងជាត្រូវការពេលវេលាដើម្បីអាចជាសះស្បើយប្រហែលជា២ទៅ៣សប្ដាហ៍ ដូច្នេះទាំងការប្រកួតជើងទី១ និងជើងទី២ ប៉ះ Manchester City គឺខ្សែការពារអន្តរជាតិអាល្លឺម៉ង់មិនអាចជួយក្រុមបានទេ។
ទោះជាយ៉ាងណា Manchester City ពេលនេះក៏មើលទៅមិនជាល្អដូចរដូវកាលមុនដែរ បន្ទាប់ពីអវត្តមានខ្សែបម្រើការពារ Rodri មកមួយថ្ងៃកាត់មួយថ្ងៃកោដែរទេ ដូច្នេះក្រុមទាំងពីរអាចនិយាយបានថា សុទ្ធតែជាក្លិបដែលទទួលរងផលប៉ះពាល់ដោយសារកីឡាកររបួសច្រើនដូចគ្នា។ គ្រាន់តែ Real Madrid នៅពេលនេះមានកីឡាករមួយចំនួនជាប់ព្យាបាលរបួសដូចជា D Alaba, Eder Militao និង Dani Carvajal ជាដើម៕