Ange Postecoglou ក្លាយ​ជា​គ្រូ​បង្វឹក​ទី​១​​ដឹកនាំ​ Spurs ​ផ្ដួល Man Utd ទាំង​ក្នុង​និង​ក្រៅ​ដី​នៅ EPL

  • 2025-02-17 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ange Postecoglou ​បាន​ដឹក​នាំ​ Toottenham Hotspur ​យក​​ឈ្នះ​ទៅ​លើ​បិសាច​ក្រហម Manchester United ១-០ នៅ​ជើ​ងទី​​២​នៃ​​ការ​ប្រកួត English Premier League សប្ដាហ៍​ទី​២៥ ហើយ​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ទី​១​របស់ មាន់​ខ្នាយ​មាស​ដែល​អាច​ដឹក​នាំ​ឈ្នះ​បិសាច​ក្រហម​ឈ្នះ​ទាំង​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​​​ក្លិប​។

​​កាល​​ជើ​ងទី​១ ប៉ះ​គ្នា​ក្នុង​ដី​របស់​បិសាច​​ក្រហម​ Spurs បាន​បំបាក់​ដល់​ទៅ ៣-០ ហើយ​ជើងទី​២​នៃ​ English Premier League នេះ​ទៀត​ Spurs ឈ្នះ​១​-០ ទៀត​។ ​ដូច្នេះ​ធ្វើ​ឲ្យ​Ange Postecoglou ​បាន​ជាប់​ឈ្មោះ​ជា​គ្រូ​បង្វឹក​ទី​១​ដែល​អាច​ដឹក​នាំ​ក្រុម​ Spurs យក​ឈ្នះ​ Manchester United ទាំង​ពីរ​ជើង​​ទាំង​ក្នុង​ដី​ និង​ក្រៅ​ដី ក្នុង​ពាន​រង្វាន់ English Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ក្លិប​។​

​បើ​គិត​​ទៅ​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ចំនួន ៣​លើក​ហើយ​ក្នុង​រដូវ​កាល​នេះ​ ក្នុង​នោះ​ចាញ់ Spurs ទាំង​បី​គឺ​ចាញ់ ៣-០ នៅ EPL ចាញ់ ៤-៣ នៅ​ League Cup និង​ចាញ់ ១-០ កាល​ពី​យប់មិញ​នេះ​ឯង​៕ ​​​

Daro Ly