Jim Ratcliffe សង្ឃឹម​ថា លោក Amorim នឹង​​ស្ថិត​នៅ​ Manchester United រយៈ​ពេល​យូរ​

  • 2025-03-11 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លិប​ Manchester United លោក Jim Ratcliffe ​ហាក់​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Ruben Amorim ​ខ្លាំង និង​បាន​​និយាយ​ពី​ចិត្ត​របស់​លោក​ក្នុង​ការ​ចង់​ឃើញ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​​អាច​ធ្វើ​ការ​ស្នាក់​នៅ បិសាច​ក្រហម​រយៈ​ពេល​យូរ​។

ដ្បិត​តែ​ទើប​តែ​ចូល​កាន់​តំណែង​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង ប៉ុន្តែ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ឆក់​ចិត្ត​​​ប្រធាន​ក្លិប​ទៅ​ហើយ​​។ លោក Jim Ratcliffe ​បាន​និយាយ​ថា «​​បើ​មើល​ស្ថាន​ភាព​ជាក់​ស្ដែង​នៅ​ពេលនេះ​​ខ្ញុំ​មើល​ឃើញ​ថា​លោក Ruben Amorim ពិត​ជា​ធ្វើ​ការងារ​របស់​គាត់​ល្អ​។ ​សម្រាប់​ជម្រើស​នា​ពេល​បច្ចុប្បន្ន​​ ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​​គាត់​ជា​​រៀបចំ​បាន​ល្អ​ហើយ​»។

​លោក​បាន​បន្ថែម​ទៀត​ថា Amorim ជា​អ្នក​ចាត់​ការ​វ័យ​ក្មេង​ដ៏​ល្អ​ម្នាក់ គ្រប់​យ៉ាង​​គឺ​គេ​ធ្វើ​ការ​ងារ​បាន​ល្អ លោក​សង្ឃឹម​ថា អ្នក​ចាត់​ការ​ម្នាក់​នេះ​នឹង​អាច​ធ្វើ​យ៉ាង​ភ្ញាក់ផ្អើល​​​ហើយ​អាច​បន្ត​ដឹក​នាំ​បិសាច​ក្រហម​ឲ្យ​វិល​ទៅ​រក​​ភាព​​ខ្លាំង​វិញ​បាន។ ​ជាង​​នេះ​ទៅ​ទៀត​លោក​សង្ឃឹម​ថា ​​Amorim នឹង​អាច​ស្ថិត​នៅ​ទឹក​ដី​បិសាច​ក្រហម​យូរ​អង្វែង​តទៅ​ទៀត​។

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ ​បច្ចុប្បន្ន​​ការ​ដឹក​នាំ​របស់ Amorim មិន​ជោគជ័យ​ទេ​ក្នុង​ English Premier League ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​បិសាច​ក្រហម​កំពុង​​តែ​មាន​កីឡាករ​របួស​យ៉ាង​ច្រើន​ ក្នុង​នោះ​គិត​ទាំង​កីឡាករ​ឆ្នើម និង​កីឡាករ​ផ្សេង​ៗ​​ល្បាក់​ចូល​១១​នាក់​ទៅ​ហើយ ​គិត​ត្រឹម​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ​២០២៥។ ខណៈ​ដែល​ការ​ប្រកួត​នៅ UEFA Europa League បិសាច​ក្រហម​នៅ​​​មិនទាន់​ចាញ់​ទេ ​ដូច្នេះ​​វា​ជា​ចំណុច​ល្អ​មួយ​ដែល​អ្នក​ចាត់ការ​​​រូប​នេះ​ធ្វើ​បាន​​៕

Daro Ly