ធនាគារ វីង ប្រកាសឈប់យកថ្លៃសេវាដកប្រាក់ទាំងស្រុង ជាជំហានដំបូង និងធំជាងគេ ក្នុងប្រវត្តិសាស្រ្តធនាគារនៅកម្ពុជា
- 2025-04-08 05:19:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ វីង ប្រកាសឈប់យកថ្លៃសេវាដកប្រាក់ទាំងស្រុង ជាជំហានដំបូង និងធំជាងគេ ក្នុងប្រវត្តិសាស្រ្តធនាគារនៅកម្ពុជា
ចន្លោះមិនឃើញ
ធនាគារ វីង (Wing Bank) បានប្រកាសជាផ្លូវការនូវសេចក្តីសម្រេចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺការលុបបំបាត់ថ្លៃសេវាដកប្រាក់ទាំងអស់ ដែលជាគំនិតផ្តួចផ្តើមដំបូងបង្អស់ និងមានទំហំធំជាងគេនៅក្នុងវិស័យធនាគារនៃប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរាប់លាននាក់ទូទាំងប្រទេស និងជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ វីង ក្នុងការនាំមកនូវការផ្លាស់ប្តូរប្រកបដោយនវានុវត្តន៍។
អតិថិជន ឥឡូវនេះអាចធ្វើការ ស្កេន QR ដកប្រាក់ តាមរយៈ កម្មវិធីទូរស័ព្ទដៃ Wing Bank Appដោយមិនមានការកាត់ថ្លៃសេវា ណាមួយឡើយ។ ការផ្លាស់ប្តូរនេះមានគោលបំណងផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុ និងតម្លាភាពដល់ប្រជាជនកម្ពុជា។
ធនាគារ វីង បានពង្រីកបណ្តាញសេវាកម្មរបស់ខ្លួនជាមួយនឹងទីតាំងដកប្រាក់ជាង ១២,០០០ កន្លែងនៅទូទាំងប្រទេស អនុញ្ញាតឱ្យអតិថិជនអាចចូលដកសាច់ប្រាក់បានភ្លាមៗ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មិនថាអ្នកស្ថិតនៅទីប្រជុំជន ឬតំបន់ជនបទនោះទេ សេវាកម្មនេះធានានូវភាពរហ័ស និងប្រសិទ្ធភាព ដែលធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែមានភាពងាយស្រួលជាងពេលណាៗទាំងអស់។
ការផ្តួចផ្តើមនេះមានសារៈសំខាន់ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលអាចទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់។ អតិថិជនអាចធ្វើការ ស្កេន QR ដកប្រាក់ តាមរយៈកម្មវិធី Wing Bank App បានដោយសេរី និងគ្មានដែនកំណត់ ដោយមិនមានការកាត់ថ្លៃសេវា។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការឈានទៅមុខដ៏សំខាន់មួយក្នុងការកសាងប្រព័ន្ធធនាគារដែលផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាជន។
ឥឡូវនេះ អតិថិជនប្រើប្រាស់ អេប Wing Bank ទាំងអស់ អាចរីករាយជាមួយនឹងការដកប្រាក់ឥតគិតថ្លៃ ពីភ្នាក់ងារធនាគារ វីង ដែលមានជាង ១២.០០០ ទីតាំង នៅទូទាំងប្រទេស។ ជាមួយនឹងការផ្តល់ជូនដោយមិនមានថ្លៃសេវា មិនមានការកំណត់ទំហំទឹកប្រាក់នៃការដក—អ្នកអាចទទួលបានសាច់ប្រាក់ដែលអ្នកត្រូវការ បានគ្រប់ចំនួន។ ការប្រកាសនេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ វីង ក្នុងការនាំមកនូវការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងបង្កើតគំរូថ្មីនៃសេវាធនាគារនៅកម្ពុជា។ ធនាគារ វីង ជាដៃគូហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh ឬទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើង។
អំពីធនាគារ វីង
ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ធនាគារ វីង បានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។ សព្វថ្ងៃនេះ ធនាគារ វីង បម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១២.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram,UnionPay,AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។ មានទាំងក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារធនាគារ វីង ជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។ ធនាគារ វីង ប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ។