រហាត់​ទឹក មិន​ឆ្ងាយ​ពី​ក្រុង​​​ប្លែកមាត់​មាន់​​ដុត​និងប្រហុក​សៀមរាប

  • 2016-04-17 18:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះពលរដ្ឋ​មួយ​ចំនួន​​ដែល​មក​​លេង​​កម្មវិធី​​អង្គរ​សង្រ្កាន្ត​នៅ​ខេត្ត​សៀមរាប​ អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ឬ​​មួយ​ចំនួន​អាច​បន្ត​ស្នាក់នៅ​មួយ​យប់​ទៀត​ ដើម្បី​ដើរ​​កម្សាន្ត​​ឲ្យ​អស់​ចិត្ត​​អស់​ចង់​មុន​ទៅ​វិញ​​។ យ៉ាង​ណា មុន​​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ Sabay ចង់​ណែនាំ​ប្រិយមិត្ត​ពី​រមណីយដ្ឋាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​​នៅ​មិន​ឆ្ងាយ​ពី​​ក្រុង​សៀមរាប​គឺ​រមណីយដ្ឋាន​​រហាត់​ទឹក​។

 

​ធ្វើ​ដំណើរ​ពី​ក្រុង​សៀមរាបឆ្ពោះ​តាម​ផ្លូវ​សួន​ឧទ្យាន​អង្គរ​ដល់​ផ្លូវ​បំបែក​បត់​ស្តាំ​វង់​ខាង​ក្រោយ​ប្រាសាទ​អង្គរបាន​ជាង ១ គីឡូម៉ែត្រ​នឹង​ទៅ​ដល់​រមណីយដ្ឋាន​រហាត់​ទឹក។

 

​អ្នក​ភ្នំពេញ​ឬ​ខេត្ត​មួយ​ចំនួន​អាច​មិន​ស្គាល់ សូម្បី​តែ​ក្រុម​ការងារ Sabay មួយ​ចំនួន​ក៏​មិន​ស្គាល់​ដែរ ទើប​តែ​បាន​ទៅ​កម្សាន្ត​ក្នុង​អំឡុង​ចូលឆ្នាំ​នេះ​ទេ។

 

បទ​ពិសោធន៍​ដែលក្រុម​ការងារ Sabay ចង់​ចែក​រំលែក​ហើយ​ចង់​បង​ប្អូន​ទៅ​លេង​ទី​នោះ ពីព្រោះ​វា​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​​​សៀមរាប និង​​វា​មាន​ភាព​ទាក់ទាញ​ផង​ដែរ។ រមណីយដ្ឋាន រហាត់ទឹក អ្វី​ដែល​ចាប់​អារម្មណ៍​​គឺ​ទី​នោះ​មាន​ទឹក​​ហូរ​យ៉ាង​ត្រជាក់​​ហូរ​​ធ្លាក់​ពី​ភ្នំគូលែន​​  ដែល​អាច​​បង​ប្អូន​ចុះ​ងូតទឹក​កម្សាន្ត​ផ្សំ​អាកាសធាតុ​ក្តៅ​ផង និង​មាន​រហាត់ទឹកដ៏​ធំ​​ដែល​អាច​ថតរូប​ជា​អនុស្សាវរីយ​ និង​ដើម​ឈើ​តូចធំ​​ព័ទ្ធ​ជុំជិត​នាំ​ភាព​រីករាយ​ក្នុង​ចិត្ត។

 

និយាយ​ពី​ម្ហូប​​អាហារ​ក៏​មិន​បាច់​បារម្មណ៍​។​ មាន​សេវាកម្ម​យ៉ាង​ល្អ​ហើយ​ម្ហូប​ក៏​ឆ្ងាញ់​ដែរ។ ប្រាប់​តិច​ចុះ ក្រុម​ការងារ Sabay ក៏​​ប្លែក​មាត់​ម្ហូប​អាហារ​នៅ​ទី​នោះ​ដែរ​ជាពិសេស​មាត់​ដុត និង​ប្រហុក​សៀមរាប​។

 

រៀបរាប់​ប៉ុណ្ណឹង​បាន​ហើយ។ បើប្រិយមិត្ត​​មក​លេង​សៀមរាប​ អាច​ទៅ​ផ្ទាល់រមណីយដ្ឋាន​រហាត់​ទឹក​។