MV ថ្មី​ "បងចាំ" របស់​ ហ្សូណូ ចាយ​​ជិត៥ពាន់​ដុល្លារ

  • 2016-08-25 18:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ ​"បងចាំ" របស់​​​លោក ហ្សូណូ ដែល​ត្រៀម​បញ្ចេញ​លើ​ទីផ្សារ​ខាង​មុខ​នេះ អាច​ចាត់​ទុក​​ថា ជា​ការ​ចំណាយ​ច្រើន​ជាង​គេ​លើ​​ការ​ថត ​MV ក្នុង​ចំណោម​​​បទ​ចម្រៀង​របស់​លោក​កន្លង​មក ដោយ​បទ​មួយ​នេះ​ ​ចំណាយ​ខ្ទង់​ជិត​៥ពាន់​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់ ពី​ម្ចាស់​បទ។

 

 

លោក ហ្សូណូ បាន​ឲ្យ​ដឹង​ថា បទ​ "បងចាំ" គឺ​ជា ​Original Song ស្នាដៃ​ចុង​ក្រោយ​របស់​លោក ​​បច្ចុប្បន្ន​បាន​ថត MV រួច​រាល់​ហើយ ត្រៀម​ចេញ​ Full MV ប្រហែល​២សប្ដាហ៍​ខាង​មុខ​នេះ។

 

អាច​ចាត់​ទុក​ថា ជា​ MV​ ចំណាយ​ពេល​ថត​យូរ ជាងគេ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ ក្នុង​ចំណោម​បទ​ចម្រៀង​របស់​លោក​កន្លង​មក ត្បិត​អី​បទ​មួយ​នេះ ​បាន​ចំណាយ​ពេល​ថត​ដល់​ទៅ៦ថ្ងៃ ខណៈ​បទ​កន្លង​មក​ថត​តែ​១ថ្ងៃ​ឬ២ថ្ងៃ ប៉ុណ្ណោះ។ " យើង​ថត​កំពង់​សោម៣ថ្ងៃ ហើយ​នៅ​ប្រលានយន្តហោះ​ភ្នំពេញ​១ថ្ងៃ រួច​​ទៅ​កំពង់​សោម២ថ្ងៃ​ទៀត តែ​យើង​ចេញ​មិន​ថ្ងៃ​ជាប់​គ្នា​ទេ បទ​ហ្នឹង​ ចាយ​អស់​ខ្ទង់ ៤ទៅ៥ពាន់​ដុល្លារ​អី​ដែរ​ហ្នឹង" ហ្សូណូ បង្ហើប​ឲ្យ​ដឹង។  

 

តាម​ការ​លើក​ឡើង​របស់ ហ្សូណូ សម្រាប់​​ Original Song ខាង​លើ មិន​មែន​ជា​ស្នាដៃ​ទី១​របស់​លោក​ឡើយ កន្លង​មក ​ខ្លួន​ធ្លាប់​ច្រៀង​​បទ​ប្រភេទ​នេះ ជាង​២០បទ​មក​ហើយ តាំង​ពី​​នៅ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម KH​ ​​មក​ម្ល៉េះ។

 

ដោយ​បច្ចុប្បន្ន​យុវវ័យ​កំពុងតែ​ងាក​មក​គាំទ្រ​លើ​ស្នាដៃ​ Original Song ហ្សូណូ ប្ដេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​បង្កើត​នូវ​អ្វី​ដែល​ថ្មី ដើម្បី​មុខ​មាត់​សិល្បៈ​ជាតិ។ បែប​នេះ​ក្ដី​ តារា​ចម្រៀង​​ Rock​ ​រូប​នេះ​ ​មិន​​ទាន់​ហ៊ាន​​សន្យា​ថា ឈប់​ច្រៀង​បទ​ Copy ទាំង​ស្រុង​ឡើយ ប៉ុន្តែ​លោក​​ នឹង​ព្យាយាម​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។

 

ហ្សូណូ ​បាន​ថ្លែង​ជា​ចុង​ក្រោយ​ថា ចាប់​ពី​ពេល​នេះ​ទៅ រាល់​បទ​ចម្រៀង​របស់​ខ្លួន​ដែល​ចេញ គឺ​គិត​លើ​​គុណ​ភាព លែង​គិត​ពី​បរិមាណ​ទៀត​ហើយ យូរៗ​ចេញ​១បទ​ ក៏​លោក​​ថា អត់​អី​ដែរ ៕

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម