អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​នឹង​យក​ប្រាក់​រង្វាន់​ Soccer League​ ទាំង​អស់​ទៅ​ជូន​ពេទ្យ​គន្ធបុប្ផា

  • 2017-01-30 04:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ ហែម​ ដារិទ្ធ​ នឹង​ប្រមូល​ថវិកា​ទាំង​អស់​ដែល​ទទួល​បាន​ពី​ពានរង្វាន់​ Soccer League​ ២០១៧​ យក​ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នា​ដើម​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​នេះ។​

ហែម​ ដារិទ្ធ​ ខាងឆ្វេង

លោក​ ហែម​​ ដារិទ្ធ​ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹង​ក្រោយ​ឈ្នះ​ពានរង្វាន់​ថា​ ដូច​បាន​សន្យា​តាំង​ពី​ក្រុម​បាល់ទាត់​សហភាពសហព័ន្ធយុវជន​ខណ្ឌ​ពោធិ៍សែនជ័យ​ ជាប់​ដល់​វគ្គ​៨ក្រុម​ចុង​ក្រោយ។​ ​ប្រសិន​បើ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន​រង្វាន់​ Soccer League​ ២០១៧​ លោក​នឹង​យក​ថវិកា​ដែល​ទទួល​បាន​ទាំង​អស់​ទៅ​ជូន​ពេទ្យ​គន្ធបុប្ផា។​

ឥលូវ​ក្រុម​បាល់ទាត់​ខណ្ឌ​ពោធិ៍សែនជ័យ​ ឈ្នះ​ពាន​រង្វាន់​នេះ​មែន​ ដូច​នេះ​លោក​មិន​ភ្លេច​ពាក្យ​សន្យា​នោះ​ទេ​ ប៉ុន្តែ​​​គ្រាន់​សុំ​ពេល​ក្រោយ​ចូល​ឆ្នាំ​ចិន​ក៏​ដូច​ជា​ដើម​ខែ​កុម្ភៈ​ ទើប​យក​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​ទាំង​នេះ​ទៅ​ជូន​មន្ទីរពេទ្យ។​ ថវិកា​ជយលាភី​លេខ​១​ ទទួល​បាន​ ១២០០០០០០​ រៀល​ នេះ​មិន​ទាន់​បូក​នឹង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​នោះ​ទេ។​

ហែម​ ដារិទ្ធ​ ខាងឆ្វេងគេបង្គស់

ក្រុម​បាល់ទាត់​ខណ្ឌពោធិ៍សែនជ័យ​ ជា​ម្ចាស់​ពានរង្វាន់​ Soccer League​ ២០១៦​ ក្រោយ​ផ្ដួល​ក្រុម​ សសយក​ ស្រុក​កំចាយមារ​ ដោយ​លទ្ធផល​ ៥-០​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​កីឡដ្ឋាន​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​ ២០១៧​ ថ្មីៗ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម