Tiger Street Football Festival 2017 ​មណ្ឌល​ភ្នំពេញ ​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​

  • 2017-03-11 14:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Tiger Street Football Festival 2017 ​នៅ​មណ្ឌល​ភ្នំពេញ​បាន​រក​ឃើញ​ក្រុម​ជើង​ខ្លាំង​ទាំង​១២​ក្នុង​ចំណោម​ជាង​១០០​នោះ​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​នេះ។

ក្រុមលេខ១

ក្រោយ​ធ្វើ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​មក​នេះ ​នៅ​មណ្ឌល​ភ្នំពេញ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្ពស់​នោះ ​បាន​ស្វែង​រក​ឃើញ​អ្នក​ខ្លាំង​បំផុត​ហើយ ដោយ​ក្រុម​ទាំង​១២​នោះ សុទ្ធ​បាន​ជា​ក្រុម​បាល់ទាត់ Futsal ​ធំ​ៗ​ទាំង​អស់។ យ៉ាងណាមិញ ​ក្នុង​ចំណោម​ក្រុម​ទាំង​១២​នោះ មាន​ក្រុម​៤​រាប់​ចាប់​ពី​លេខ​១​ដល់​លេខ​៤ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សម្រាប់​មណ្ឌល​ភ្នំពេញ​នេះ​ផង​ដែរ។

ក្រុមលេខ២
ក្រុមលេខ៣

នេះ​ជា​ឈ្មោះ​ក្រុម​ទាំង​១២​ដែល​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស Victory FC , Daniel FC , យុវជន ក​១៥៦ , សម្ព័ន្ធ​គណៈកម្មាធិការ​សម្របសម្រួល​និស្សិត​និង​បញ្ញវន្ត​នៅ​កម្ពុជា , Victory Youth Rolling FC , Young Fighter , សាលា​ខណ្ឌ​សែន​ជ័យ , វនីដា , Rolling FC A , ឪម៉ាល់ ​និង GLF FC។ ​ដោយ​ឡែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​នៅ​មណ្ឌល​ភ្នំពេញ​នេះ ​គឺ Victory FC ​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ​ , Daniel FC ១ ០០០​ដុល្លារ , យុវជន ក​១៥៦ ​៥០០​ដុល្លារ​ និង​សម្ព័ន្ធ​គណៈកម្មាធិការ​សម្របសម្រួល​និស្សិត​និង​បញ្ញវន្ត​នៅ​កម្ពុជា​ ២០០​ដុល្លារ។

ក្រុមលេខ៤

ក្រុម​ទាំង​អស់​ខាង​លើ​នេះ​នឹង​ចូល​រួម​ជាមួយ​ក្រុម​មក​ពី​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត ​ដើម្បី​បង្គ្រប់​ចំនួន​៤០​ក្រុម​លេង​នៅ​ថ្ងៃ​ស្អែក​តែ​មួយ​ថ្ងៃ​គត់ ​ដើម្បី​ស្វែង​រក​ជើង​ឯក​ពាន​រង្វាន់ Tiger Street Football Festival 2017 ​ប្រាក់​រង្វាន់ ១៥ ០០០​ដុល្លារ​អាមេរិក៕

អត្ថបទ៖ មុន្នីរម្យ