Sabay កំពុងចាត់វិធានការណ៍​បន្តវែក​មុខ​​អ្នក​ក្លែង​បន្លំ​អត្តសញ្ញាណ

  • 2017-06-02 03:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​មួយ​កាល​ពី​ថ្ងៃ​ទី ២៨ ឧសភា​ ស្តីពី​ចំណាត់​​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ វិបសាយ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ Logo និង ព័ត៌មាន​ Sabay ពុំ​មាន​ការ​អនុញ្ញាត Sabay សង្កេត​ឃើញ​ថា មាន​ស្ថាប័ន​មួយ​ចំនួន បាន​ផ្លាស់​ប្ដូរ​ឡូហ្គោ ឬ​បញ្ឈប់​ការ​ដកស្រង់​ព័ត៌មាន (អត្ថបទ រូបភាព វីដេអូ) ហើយ​ដែរ។

អាន៖ អង្គភាពយើងខ្ញុំ សូមថ្កោលទោសចំពោះទង្វើអសីលធម៌ និងបន្ទាបបន្ថោក "អាជីព​សារព័ត៌មាន"

ជាក់​ស្ដែង​ចំពោះ website, blog ឬ​Facebook Page មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការ​ចេញ​សេចក្ដី​ប្រកាស​បញ្ឈប់​រាល់​ការ​ដក​ស្រង់ ឬ​ប្រើប្រាស់​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន ឬ​Website Sabay ដោយ​មិន​បាន​សុំ​​ការ​អនុញ្ញាត ដោយ​ចិត្ត​ឯង ​ហើយ​​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ថា​ជា​អង្គភាព​សារព័ត៌មាន Sabay ដោយ​មិន​បាន​ពិនិត្យ​ច្បាស់​លាស់​ពីអាសយដ្ឋាន​ http://news.sabay.com.kh/ ជា​បន្ទាន់​​សូម​បញ្ឈប់។

មិនតែ​ប៉ុណ្ណោះ អង្គភាពយើងខ្ញុំ សូមថ្កោលទោសចំពោះទង្វើអសីលធម៌ និងបន្ទាបបន្ថោក "អាជីព​សារព័ត៌មាន" តាមរយៈ​​បាតុភាព​បុគ្គល​​​​បន្លំ​ "អត្តសញ្ញាណ" ថា​ជា​បុគ្គលិក​អង្គភាព​សារព័ត៌មាន Sabay តាមរយៈ​រូបភាព​ជា បុគ្គលិក​ពេញ​សិទ្ធិ ឬ​ក្រៅ​ម៉ោង។ល។ ​ ហើយ​ទាមទារ​លាភសក្ការៈ​ពីប្រភព ជា​ថ្នូរ​​​ក្នុង​ការ​ចេញ​ផ្សាយ​ព័ត៌មាន បិទ​ព័ត៌មាន ​រឺកិច្ចសហការផ្សេងៗ។ ​​

យើងខ្ញុំកំពុង​​តាម​ស៊ើប​យ៉ាង​ប្រកិត​លើករណីក្លែងបន្លំ​ដ៏​គួរ​ឲ្យ​​​អាម៉ាស់នេះ និងបញ្ជូន​ទៅដល់ដៃសមត្ថកិច្ច​ចាត់វិធានការណ៍តាមផ្លូវច្បាប់

ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​ក្នុង​ការ​កំណត់​អត្តសញ្ញាណ ​អ្នក​សារព័ត៌មាន​​របស់​អង្គភាព​Sabay សូមសាធារណៈជន​សួររកកំណត់​សម្គាល់​មួយ​ចំនួន​ដូច​ខាងក្រោម៖

@កាត​សារព័ត៌មាន៖ ចេញ​ដោយ​ក្រសួងព័ត៌មាន

@នាមប័ណ្ណ Sabay៖ ចេញ​ដោយ​ក្រុមហ៊ុន

@កាត​សម្គាល់​បុគ្គលិក Sabay ៖ ចេញ​ដោយ​ក្រុមហ៊ុន

ក្នុង​ករណី​ដែល​មានជួបផ្ទាល់​ នូវ​ជនខិលខូច​ទាំង​ឡាយ​ណា​ដែល​អះអាង​ថា ជា​សហការី​ពី​សារព័ត៌មានSabay​ ទៅ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ហើយ​ទាមទារ​លុយកាក់ ឬ​ផលប្រយោជន៍​ណាមួយ ​សូម​មេត្តាសហការ​​រាយការណ៍​មក​យើង​ខ្ញុំ​ផ្ទាល់ លេខ​ទំនាក់ទំនង​ខាង​ក្រោម ឬ​Page Facebook ផ្លូវការណ៍​នានា​​របស់​Sabay ​ដើម្បី​ចាត់​វិធានការ លើក​កម្ពស់​អាជីព​អ្នក​សារព័ត៌មាន​ថ្លៃ​ថ្នូរ បម្រើ​ឲ្យ​អង្គភាព និង​ប្រយោជន៍​សង្គម​ពិត​ប្រាកដ។

ក្រុមការងារ​ Sabay តែង​តែ​មាន​ប័ណ្ណ​សម្គាល់​ ជាប់​ខ្លួន រាល់​ពេល​ចុះ​បំពេញ​ការងារ

សូម​អរគុណ​ទុក​ជាមុន

និពន្ធនាយក

ជីព ចិត្ត

012 567 882

023 22 8000

និពន្ធនាយក៖ ជីព ចិត្ត

អត្ថបទពេញនិយម