សូលទីឡូ​អង្គរ ចង់​បាន​លទ្ធផល​ល្អ​មួយ​ពេល​ទៅ​​លេង​ពាន​ធំ​​នៅ​ចិន​ដើម​ខែ​ធ្នូ​

  • 2017-10-19 02:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប សូលទីឡូ​អង្គរ ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​​ខេត្ត​យូណាន​​របស់​ប្រទេស​ចិន​​ អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ធំ​មួយ​នៅ​ទី​នោះ​ ​ដែល​​គ្រោង​ចេញ​ដំណើរ​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

លោក ជា ម៉េង​លី

​បើ​តាម​សម្ដី​លោក ជា ម៉េង​លី អ្នក​ចាត់​ការ​ទូទៅ​ក្លឹប សូលទីឡូ​អង្គរ បាន​ឲ្យ​ដឹង​ថា ​​ពាន​រង្វាន់​នេះ​មាន​​ក្រុម​ចូល​រួម​​ចំនួន​ ១៦ ​​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ជប៉ុន រួម​ទាំង​ចិន​ជា​ម្ចាស់​ផ្ទះ។ ​ក្លឹប​ចូល​រួម​សុទ្ធតែ​​លេង​នៅ​លីគ​កំពូល​របស់​ប្រទេស​​នីមួយ​ៗ។

​លោក​បន្ថែម​ថា ការ​ចូល​រួម​ពាន​នៅ​ចិន​នេះ​ក្លឹប​របស់​លោក​ នឹង​​ធ្វើ​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ជា​មួយ​ការ​នាំ​ចូល​កីឡាករ​ថ្មីៗ​ ពិសេស​គឺ​កីឡាករ​បរទេស​តែ​ម្ដង។ ​​សម្រាប់​ទិស​ដៅ​របស់​ក្លឹប​គឺ​ នឹង​ប្រជែង​យក​លទ្ធផល​ល្អ​មួយ​ជូន​ជាតិ​​​ ក្នុង​នាម​ក្លឹប​តំណាង​ឲ្យ​កម្ពុជា។

​សូល​ទីឡូ​អង្គរ​ ​​ទើប​តែ​បាន​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​​ក្រោយ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​តារាង​លីគ​ទី​២ របស់​កម្ពុជា៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​