អត្តពលិកខ្មែរជាច្រើននាក់បន្តស្វែងរកមេដាយអាស៊ីថ្ងៃនេះ
- 2018-08-29 01:29:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្តពលិកខ្មែរជាច្រើននាក់បន្តស្វែងរកមេដាយអាស៊ីថ្ងៃនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីស្វែងរកបានមេដាយមាស២ និងសំរឹទ្ធ១តាំងពីថ្ងៃសៅរ៍ ទី២៥ សីហាមក កីឡាករ កីឡាការិនីមិនទាន់រកបានមេដាយបន្ថែមទៀតទេពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី។
ក្រុមកីឡាកម្ពុជានៅមានកីឡាខ្លះទៀតដែលមិនទាន់ចប់ភារកិច្ច និងបន្តស្វែងរកមេដាយទៀតដើម្បីបង្កើនកំណត់ត្រាកាន់តែល្អប្រសើរសម្រាប់ព្រឹត្តិការណ៍កីឡាដែលមានរយៈពេល៤ឆ្នំាម្តងនេះ។ ថ្ងៃទី២៩ ខែសីហានេះកីឡាកម្ពុជា៤ប្រភេទត្រូវប្រកួតស្វែងរកមេដាយ។
កីឡាទូកក្តោង កីឡាករ ឌុច ប៊ុនធឿន ប្រកួតក្នុងវិញ្ញាសា Laser Standard ម៉ោង១២ថ្ងៃត្រង់ កីឡាករ សូត្រ មេសា ប្រកួតក្នុងវិញ្ញាសា Laser 4.7 Open វេលាម៉ោង១២ថ្ងៃត្រង់ កីឡាករ ញ៉ូវ ចាន់ ប្រកួតក្នុងវិញ្ញាសា Windsurfing RS:X វេលាម៉ោង១២ថ្ងៃត្រង់
អត្តពលកម្ម ក្រុមរត់ប្រណាំងកម្ពុជានឹងប្រកួតក្នុងវិញ្ញាសាជាក្រុមវេលា ម៉ោង៩ព្រឹក
យូដូ កីឡាករ ភូ ឃីផុក ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ម៉ោង៨:៤៥ព្រឹក
កីឡាសូហ្វតិន្នូស កីឡាករ អន សម្បត្តិ និងកីឡាការិនី រិន សុធារី ប្រកួតវិញ្ញាសាគូបុរស-នារី ម៉ោង៩ព្រឹក កីឡាករ យី សរសារិទ្ធ និង កីឡាការិនី ម៉េត ម៉ារីយ៉ាន ប្រកួតក្នុងវិញ្ញាសាបុរស-នារី ម៉ោង៩ព្រឹក