ជំនឿ​ផ្សេងៗ​ទាក់ទង​រឿង​ញាក់​ត្របក​ភ្នែក​តាម​ម៉ោង​

  • 2014-11-18 21:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាការៈ​នៃ​ការ​ញាក់​ត្របក​ភ្នែក​តែង​កើត​ឡើង​ជា​ញឹក​ញាប់​សម្រាប់​មនុស្ស​គ្រប់​រូប​។ អ្នក​ខ្លះ​មាន​ជំនឿ​ថា​បើ​ញាក់​ភ្នែក​ឆ្វេង​គឺ​ជួប​សំណាង​ល្អ ឯ​ញាក់​ភ្នែក​ស្ដាំ​តែង​មាន​រឿង​ជា​ដើម​។ ប៉ុន្តែ​ជុំវិញ​នៃ​ការ​ញាក់​ត្របក​ភ្នែក​នេះ​មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា ដូច​ជា​នៅ​ចិន​ការ​ញាក់​ភ្នែក​ឆ្វេង​គឺ​នាំ​លាភ តែ​បើ​នៅ​ប្រទេស​នីហ្សេរីយ៉ា គឺ​នាំ​សំណាង​អាក្រក់​ទៅ​វិញ​។

 

មាន​ការ​បក​ស្រាយ​ពី​ជំនឿ​ផ្សេង​ៗ​ទាក់​ទង​នឹង​ញាក់​ភ្នែក​នេះ​តាម​ក្បួន​ចិន​ដែល​អ្នក​ស្រុក​អាស៊ី​ភាគ​ច្រើន​​ជឿ​ថា​ឆុត​។ សម្រាប់​អ្នក​ដែល​កំពុង​ ឬ​ធ្លាប់​ញាក់​ភ្នែក​អាច​មើល​តាម​ក្បួន​ខាង​ក្រោម​មើល៍​ថា​ត្រូវ​បាន​ប៉ុន្មាន​ភាគ​រយ​ដែរ​?​

 

 

 

ភ្នែក​ឆ្វេង​៖

 

  • ១១យប់​ – ១រំលង​អាធ្រាត្រ :  នឹង​មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​មក​លេង
  • ១រំលង​អាធ្រាត្រ – ៣ទៀប​​ភ្លឺ :  អាច​នឹង​មាន​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​កើត​ឡើង
  • ៣ទៀប​ភ្លឺ – ៥ទៀប​ភ្លឺ : អាច​នឹង​ជួប​មិត្តភ័ក្ដិ​ដែល​នៅ​ឆ្ងាយ
  • ៥ទៀប​ភ្លឺ – ៧ព្រឹក : មាន​ភ្ញៀវ​ពិសេស​មក​លេង
  • ៧ព្រឹក – ៩ព្រឹក : មិត្តភ័ក្ដិ​ជិត​ស្និត​នឹង​មក​លេង
  • ៩ព្រឹក – ១១ថ្ងៃ : មាន​ពិធី​ជប់​លៀង​ត្រូវ​ចូល​រួម​
  • ១១ថ្ងៃ – ១រសៀល : នឹង​មាន​ចំណី​ចំណុក​ច្រើន​ត្រូវ​គេ​យក​មក​ឲ្យ​
  • ១រសៀល – ៣រសៀល : គម្រោង​ការ​នានា​ខាង​មុខ​អាច​ដំណើរ​ការ​បាន​ល្អ​
  • ៣រសៀល – ៥ល្ងាច : អាច​នឹង​បាត់​លុយ​
  • ៥ល្ងាច – ៧យប់ : មាន​ភ្ញៀវ​កំពុង​មក​តាម​ផ្លូវ​មក​លេង
  • ៧យប់  ៩យប់ : ភ្ញៀវ​កាន់​តែ​ច្រើន​កំពុង​មក​តាម​ផ្លូវ
  • ៩យប់ – ១១យប់ : មាន​ភ្ញៀវ​មក​លេង
 

សរុប​ទៅ​ ការ​ញាក់​ភ្នែក​ឆ្វេង​ដូច​ជា​គ្មាន​សំណាង​អាក្រក់​ណាស់​ណា​ទេ គឺ​មាន​តែ​ការ​មក​លេង ការ​ញ៉ាំ​អី​ និង​ពិធី​ជប់​លៀង​។ តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ញាក់​ភ្នែក​នៅ​ម៉ោង​១​អាធ្រាត្រ និង​ម៉ោង៣​ល្ងាច ដែល​អាច​មាន​បញ្ហា​កើត​ឡើង​។

 

 

តោះ​មើល​ភ្នែក​ស្ដាំ​វិញ​៖

 

  • ១១យប់​ – ១រំលង​អាធ្រាត្រ : នឹង​មាន​គេ​យក​សំបុត្រ​មក​អញ្ជើញ​ទៅ​ជប់លៀង
  • ១រំលង​អាធ្រាត្រ – ៣ទៀប​​ភ្លឺ : មាន​មនុស្ស​កំពុង​គិត​ដល់​អ្នក​
  • ៣ទៀប​ភ្លឺ – ៥ទៀប​ភ្លឺ : នឹង​មាន​ដំណឹង​ល្អ​ រឿង​ល្អ​ៗ​កំពុង​រង់ចាំ​អ្នក​
  • ៥ទៀប​ភ្លឺ – ៧ព្រឹក : គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​បាន​ល្អ
  • ៧ព្រឹក – ៩ព្រឹក : អាច​នឹង​មាន​របួស​តិចតួច
  • ៩ព្រឹក – ១១ថ្ងៃ : អាច​នឹង​មាន​ជម្លោះ​ជាមួយ​អ្នក​ណា​ម្នាក់​
  • ១១ថ្ងៃ – ១រសៀល : នឹង​មាន​រឿង​អាសន្ន​កើត​ឡើង
  • ១រសៀល – ៣រសៀល : មាន​រឿង​ល្អ​តិច​តួច​កើត​ឡើង
  • ៣រសៀល – ៥ល្ងាច : អ្នក​ប្រហែល​កំពុង​គិត​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់
  • ៥ល្ងាច – ៧យប់ : មាន​ភ្ញៀវ​កំពុង​មក​តាម​ផ្លូវ​មក​លេង (ដូច​ភ្នែក​ឆ្វេង​ដែរ​)​
  • ៧យប់  ៩យប់ : អ្នក​កំពុង​នៅ​តាម​ផ្លូវ​ទៅ​ជួប​ជុំ​មិត្តភ័ក្ដិ ឬ​អ្នក​ណា​ម្នាក់
  • ៩យប់ – ១១យប់ : ប្រយ័ត្ន​មាន​រឿង​ដល់​ថ្នាក់​ឡើង​តុលាការ
 

ពេល​ចាប់​ផ្ដើម​ អ្វី​ៗ​អាច​នឹង​ល្អ តែ​បើ​ញាក់​នៅ​ពេល​ពាក់​កណ្ដាល​ថ្ងៃ​អាច​នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​ច្រើន​។ សំណាង​ល្អ​រឿង​អាក្រក់​ទាំង​នោះ​អាច​កែ​ប្រែ​មក​ជា​ល្អ​វិញ​នៅ​ពេល​បន្ទាប់​នោះ​។

 

ផ្ទុយ​ទៅ​វិញ បើ​តាម​ផ្នែក​វេជ្ជសាស្ត្រ​ ការ​ញាក់​ត្របក​ភ្នែក​គឺ​អាច​កើត​ឡើង​មក​ពី​ អាការៈ​ស្រវាំង​ភ្នែក ស្ត្រេស​ ការ​អស់​កម្លាំង ការ​ប្រើ​ប្រាស់​ភ្នែក​ក្នុង​រយៈ​ពេល​យូរ​ពេក​ និង​មក​ពី​ការ​ញ៉ាំ​ជាតិ​អាល់កុល ឬ​កាហ្វេអ៊ីន​ច្រើន​ពេក​៕

 

តើ​មិត្ត​អ្នក​អាន​ជឿ​លើ​ប្រផ្នូល​ញាក់​ភ្នែក​នេះ​បាន​កម្រិត​ណា​ដែរ​?​

 

អត្ថបទ​ទាក់​ទង​៖

-កុំ​មើល​កញ្ចក់​ពេល​យប់… ប្រយ័ត្ន…!

-ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

-ជំនឿ​សំណាង​ល្អ និង​សំណាង​អាក្រក់ លើ​អព្ភូតហេតុ

 

ប្រែ​សម្រួល​៖ សរ សុគន្ធី​

ប្រភព​៖ holestoheavens, workathomemums, md-health