តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
- 2026-11-18 10:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
ចន្លោះមិនឃើញ
កុំរង់ចាំរហូតដល់បេះដូងបង្ហាញសញ្ញាព្រមាន យុវជនសម័យថ្មីជាច្រើនចាប់ផ្តើមយកចិត្តទុកដាក់ថែរក្សាសុខភាពបេះដូងយ៉ាងសកម្ម តាមរយៈជម្រើសសាមញ្ញៗក្នុងជីវិតប្រចាំថ្ងៃ។ តារាសម្ដែង សិទ្ធី នីកា ឈិន មុន្នីនាថ និងអ្នកបង្កើតមាតិកា សាលីនដា បានចែករំលែកស្មារតីនេះតាមរយៈរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងនាំយកសារពីសៀវភៅណែនាំ “ដើម្បីបេះដូងមានសុខភាពល្អ” ឱ្យកាន់តែខិតជិតទៅក្នុងសង្គមផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) និងសហព័ន្ធបេះដូងពិភពលោក (WHF) ហានិភ័យនៃការកើតជម្ងឺបេះដូង ប្រមាណ ៨០% អាចការពារបាន តាមរយៈការរក្សារបៀបរស់នៅដែលមានសុខភាពល្អ ការទទួលទានអាហារូបត្ថម្ភបានត្រឹមត្រូវ និងការធ្វើចលនារាងកាយក្នុងកម្រិតសមស្រប។ ដូច្នេះហើយ ការផ្លាស់ប្តូរតូចៗជារៀងរាល់ថ្ងៃ អាចក្លាយជាជំហានដំបូងនៃដំណើរថែរក្សាសុខភាពបេះដូង។
ស្តាប់សញ្ញាពីរាងកាយ និងជ្រើសរើសរបៀបរស់នៅដែលមានតុល្យភាព
សម្រាប់យុវជនសម័យថ្មីជាច្រើន ការរក្សាតុល្យភាពរវាងការងារ គ្រួសារ និងពេលវេលាសម្រាប់ខ្លួនឯង តែងតែជាបញ្ហាប្រឈមមួយ។ តារាសម្ដែង ឈិន មុន្នីនាថក៏មិនខុសពីមនុស្សទូទៅដែរ ជាពិសេសបន្ទាប់ពីជិតក្លាយជាម្តាយគេ នាងបានដឹងថា សុខភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការថែរក្សាគ្រួសារ និងរីករាយជាមួយជីវិតឱ្យបានពេញលេញជាងមុន។ ដូច្នេះ នាងផ្តល់អាទិភាពដល់ទម្លាប់សាមញ្ញៗ ដូចជា ការគេងឱ្យបានគ្រប់គ្រាន់ ការគ្រប់គ្រងភាពតានតឹង និងការសម្រាកឱ្យបានច្រើន ក្នុងចន្លោះពេលនៃកាលវិភាគដ៏មមាញឹក។
ឈិន មុន្នីនាថ ជឿជាក់ថា បេះដូងដែលជាមជ្ឈមណ្ឌលថាមពល ធ្វើការយ៉ាងស្ងៀមស្ងាត់តាមរយៈចង្វាក់នៃការលោតនីមួយៗ ដើម្បីរក្សាដំណើរការរបស់រាងកាយ ហើយនេះជាមូលដ្ឋានគ្រឹះសម្រាប់រាងកាយដែលមានសុខភាពល្អ។ ដូច្នេះ ការជ្រើសរើសថែរក្សាសុខភាពបេះដូង ក៏ជាការវិនិយោគសុខភាពរបស់ខ្លួនសម្រាប់រយៈពេលវែង ដែលជួយឱ្យនាងមានថាមពលគ្រប់គ្រាន់ក្នុងការបំពេញតួនាទីសំខាន់ៗ និងនៅក្បែរមនុស្សជាទីស្រឡាញ់។
ទោះបីជាមានភាពមមាញឹកជាមួយតួនាទីជាច្រើនក៏ដោយ តារាសម្ដែង ឈិន មុនីនាថ នៅតែព្យាយាមរក្សារបៀបរស់នៅប្រកបដោយតុល្យភាព
ការកសាងរបៀបរស់នៅដែលមានសុខភាពល្អ តាមរយៈទម្លាប់សាមញ្ញៗ ក៏ជាអ្វីដែលតារាសម្ដែង សិទ្ធី នីកា និងអ្នកបង្កើតមាតិកា សាលីនដា តែងតែធ្វើផងដែរ។ ដោយផ្អែកលើការណែនាំក្នុងសៀវភៅណែនាំ “ដើម្បីបេះដូងមានសុខភាពល្អ” ពួកគេទាំងពីរផ្តល់អាទិភាពដល់ការគេងឱ្យបានគ្រប់គ្រាន់ ការរក្សាតុល្យភាពពេលវេលាការងារ និងការចំណាយពេលសម្រាកឱ្យបានសមស្របសម្រាប់ខ្លួនឯង។
ការថែរក្សាសុខភាពបេះដូង ចាប់ផ្តើមពីការជ្រើសរើសក្នុងផ្ទះបាយ
ក្រៅពីរបៀបរស់នៅ អាហារូបត្ថម្ភក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពបេះដូងផងដែរ។ សម្រាប់អ្នកបង្កើតមាតិកា សាលីនដា ការថែរក្សាសុខភាពបេះដូងចាប់ផ្តើមពីអាហារប្រចាំថ្ងៃរបស់គ្រួសារ។ ក្នុងនាមជាអ្នកដែលតែងតែរៀបចំអាហារ នាងយកចិត្តទុកដាក់ចំពោះគុណភាពនៃគ្រឿងផ្សំ និងតម្លៃអាហារូបត្ថម្ភនៅក្នុងម្ហូបនីមួយៗ។ ក្នុងចំណោមនោះ ប្រេងឆាគឺជាគ្រឿងផ្សំដែលនាងយកចិត្តទុកដាក់ជាពិសេស ព្រោះវាត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងការចម្អិនម្ហូបជាច្រើនមុខ និងរួមចំណែកផ្តល់សារធាតុខ្លាញ់ដល់របបអាហារូបត្ថម្ភប្រចាំថ្ងៃ។
សម្រាប់អ្នកបង្កើតមាតិកា សាលីនដា ការជ្រើសរើសគ្រឿងផ្សំដែលមានគុណភាព គឺជាជំហានដំបូងក្នុងការថែរក្សាសុខភាពបេះដូង
“ខ្ញុំតែងតែយកចិត្តទុកដាក់ជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពសម្រាប់អាហារគ្រួសារ ហើយ Simply គឺជាប្រេងឆាដែលខ្ញុំផ្តល់អាទិភាពក្នុងការប្រើប្រាស់សម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ។ ដូចជា៖ ប្រេងសណ្តែកសៀង Simply សម្បូរទៅដោយ Omega 3, 6, 9; ប្រេងកន្ទក់សម្បូរទៅដោយ Gamma-Oryzanol និង Phytosterols; ខណៈដែលប្រេងផ្កាឈូករ័ត្នសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះរួមចំណែកជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងការពារសុខភាពបេះដូង។ ដោយហេតុនេះ ខ្ញុំមានជម្រើសកាន់តែច្រើនដែលសមស្របទៅនឹងតម្រូវការនៃការចម្អិនអាហារនីមួយៗ និងអាហាររបស់គ្រួសារខ្ញុំ” នាងបានចែករំលែក។
ដោយមានគោលដៅដូចគ្នាក្នុងការថែរក្សាសុខភាពបេះដូងតាមរយៈអាហារូបត្ថម្ភ តារាសម្ដែង សិទ្ធី នីកា ជ្រើសរើសរបបអាហារដែលមានភាពចម្រុះ រក្សាតុល្យភាពនៃក្រុមសារធាតុចិញ្ចឹមនីមួយៗ និងយកចិត្តទុកដាក់បន្ថែមលើគុណភាពនៃគ្រឿងផ្សំដែលប្រើប្រាស់ជារៀងរាល់ថ្ងៃ។ នាងក៏បានផ្តល់អាទិភាពដល់ការជ្រើសរើសប្រេងឆា Simply អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារមានទំនុកចិត្តលើប្រភពផលិតផល ព្រមទាំងគ្រឿងផ្សំដែលមានភាពសុទ្ធ ១០០% និងល្អសម្រាប់សុខភាពបេះដូង។
រក្សាការធ្វើចលនា ១០ នាទីជារៀងរាល់ថ្ងៃ
ក្រៅពីអាហារូបត្ថម្ភ និងរបៀបរស់នៅដែលមានតុល្យភាព ការធ្វើចលនារាងកាយជាប្រចាំ គឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលរួមចំណែកដល់ការរក្សាសុខភាពបេះដូង។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលមានភាពមមាញឹកជាច្រើនដូចជាតារាសម្ដែង សិទ្ធី នីកា ការរក្សាទម្លាប់ហាត់ប្រាណមិនមែនជារឿងងាយស្រួលគ្រប់ពេលនោះទេ។ ដូច្នេះ នាងជ្រើសរើសសកម្មភាពសាមញ្ញៗ ដូចជា ការដើរ ការធ្វើលំហាត់ប្រាណ បន្ធូរសាច់ដុំ (Stretching) ឬ Pilates ដើម្បីអាចបន្តអនុវត្តបានជាប្រចាំនិងរៀងរាល់ថ្ងៃ។ នេះក៏ជាការណែនាំមួយក្នុងចំណោមការណែនាំសំខាន់ៗនៅក្នុងសៀវភៅណែនាំ “ដើម្បីបេះដូងមានសុខភាពល្អ” ផងដែរ។ ចំណាយពេលប្រមាណ ១០ នាទីក្នុងមួយថ្ងៃ សម្រាប់ការធ្វើចលនារាងកាយដែលសមស្របនឹងកម្លាំង ងាយស្រួលអនុវត្តជាប្រចាំ និងសមនឹងរបៀបរស់នៅផ្ទាល់ខ្លួន។
តារាសម្ដែង សិទ្ធី នីកា ផ្តល់អាទិភាពដល់ការធ្វើចលនាដែលសមស្របនឹងកម្លាំង ដើម្បីអាចអនុវត្តបានជាប្រចាំនិងរៀងរាល់ថ្ងៃ
“មិនចាំបាច់មានការផ្លាស់ប្តូរធំដុំអ្វីឡើយ។ វាគ្រាន់តែជាជម្រើសសាមញ្ញៗដែលខ្ញុំធ្វើម្តងហើយម្តងទៀតជារៀងរាល់ថ្ងៃប៉ុណ្ណោះ” តារាសម្ដែង សិទ្ធី នីកា បានចែករំលែក។ សម្រាប់នាង ពេលវេលាដ៏ខ្លីនេះ ប៉ុន្តែធ្វើជាប្រចាំ ជួយឱ្យការធ្វើចលនារាងកាយក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃ ជាជាងបន្ថែមសម្ពាធទៅលើកាលវិភាគដែលមានភាពមមាញឹកស្រាប់។ ស្មារតីនៃការ “ចាប់ផ្តើមពីរឿងតូចៗ និងបន្តអនុវត្តជាប្រចាំ” ក៏ត្រូវបានអ្នកបង្កើតមាតិកា សាលីនដា និងតារាសម្ដែង ឈិន មុន្នីនាថ យកមកអនុវត្ត តាមរយៈទម្រង់នៃការធ្វើចលនារាងកាយដែលសមស្របនឹងរបៀបរស់នៅផ្ទាល់ខ្លួនផងដែរ។
ជាមួយនឹងរបៀបរស់នៅដ៏សកម្មរបស់យុវជនសម័យថ្មី ពួកគេទាំងបីបានស្វែងរកការណែនាំដែលមានប្រយោជន៍ និងងាយស្រួលអនុវត្តពីសៀវភៅណែនាំ “ដើម្បីបេះដូងមានសុខភាពល្អ” ដែលគ្របដណ្តប់លើការថែរក្សាសុខភាពតាមរយៈរបៀបរស់នៅ អាហារូបត្ថម្ភ និងការធ្វើចលនារាងកាយ។ ការថែរក្សាសុខភាពបេះដូងមិនចាំបាច់ចាប់ផ្តើមពីការផ្លាស់ប្តូរធំដុំនោះទេ ប៉ុន្តែអាចចាប់ផ្តើមពីជម្រើសដែលត្រូវបានអនុវត្តជាប្រចាំជារៀងរាល់ថ្ងៃបាន។ ស្វែងយល់បន្ថែមនៅក្នុងសៀវភៅណែនាំ “ដើម្បីបេះដូងមានសុខភាពល្អ”៕