ជំនឿ​សំណាង​ល្អ និង​សំណាង​អាក្រក់ លើ​អព្ភូតហេតុ

  • 2014-11-11 15:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​លោក​អ្នក​ធ្លាប់​​ឮ​​ពាក្យ​មួយ​ឃ្លា​ថា "កុំ​បោស​សំអាត​មុខ​ផ្ទះពេល​ព្រះអាទិត្យ​លិច ព្រោះ​​សំណាង​អាក្រក់​នឹង​មក​ផ្ទះ​អ្នក" ដែរ​ឬ​ទេ? នេះ​ជា​ជំនឿ​​មួយ ដែល​ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់​លាភ​សំណាង។ ​ខាងក្រោយ​នេះ ជា​អប្បិយជំនឿ​ខ្លះៗ​មួយ​ចំនួន​ទៀត​ ដែល​ប្រជាជន​មួយ​ចំនួន​លើ​ពិភពលោក​ជឿ ហើយ​ក្នុង​នេះ​ក៏​មាន​ជំនឿ​របស់​ប្រជាជន​ខ្មែរ​​ដែរ។

 

​​
  • សត្វ​ស្លាប​​ហើរ​ចូល​បង្អួច​ផ្ទះ នាំ​មក​នូវ​សំណាងអាក្រក់

  • សត្វ​ស្លាប​​​មួយ​ដែល​គេ​យក​ចូល​ផ្ទះ​ថ្មី​តាមទ្វារ នាំ​មក​នូវ​សំណាង​ល្អ​​

  • មាន​សត្វ​ចង្រិត​នៅ​​ក្នុង​ផ្ទះ គឺ​មាន​សំណាង

  • ពេល​នរណា​ម្នាក់​ក្នុង​ផ្ទះ​ឈឺ ហើយ​មាន​ឆ្កែ​ស្រែក​ថ្ងូរ​​ពេល​យប់ ជា​ប្រផ្នូល​អាក្រក់

  • ក្រចក​សេះ​ដែល​ភ្ជួរ​ក្នុង​បន្ទប់​ដេក នាំ​ឱ្យ​មាន​​សុបិន​ល្អ

  • ទុក​ដុំ​​សក់​កូន​ក្មេង​កាត់​​លើក​ដំបូង ​នាំ​​មកនូវ​សំណាង​ល្អ

  • ដានជើង​ទន្សាយ​នាំ​​មក​នូវ​សំណាង​ល្អ

 

 

  • បើ​មាន​រង្វង់​ជុំវិញ​ព្រះចន្ទ នឹង​មាន​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា

  • បើ​ទទួល​បាន​អាហារ​មួយ​ចាន ចាន​នោះ​មិន​គួរ​ប្រគល់​ឱ្យ​គេ​វិញ​ដោយ​មិន​មាន​អ្វី​នោះ​ទេ

  • ទាហាន​រ៉ូម៉ាំង​សម័យ​បុរាណ តែង​សង្កេត​មើល​ស្រមោច បើ​ស្រមោច​ខាំ​គ្នា​បាន​ន័យ​ថា សត្រូវ​នៅ​ក្បែរ​

  • បើ​​អ្នក​ច្រឡំ​ពាក់​អាវ​​ខុស អ្នក​នឹង​មាន​សំណាង (អាវ​ក្នុង​មក​ក្រៅ អាវ​ក្រៅ​មក​ក្នុង​)

  • យក​អ្វី​គ្រប​កញ្ចក់ ពេល​មាន​ផ្គរលាន់ គឺ​ការពារ​មិន​ឱ្យ​រន្ទះបាញ់​

  • បើ​កញ្ចក់​បែក មាន​ន័យ​ថា​សំណាង​អាក្រក់​នឹង​មក​ដល់

  • កុំ​សម្លាប់​ពីងពាង (សំណាង​អាក្រក់)

  • កុំ​ឱ្យ​ឆ្មា​ខ្មៅ​រត់​កាត់​ផ្លូវ​អ្នក​ដើរ (សំណាង​អាក្រក់)

  • កុំ​រៀប​ការ​ក្នុង​ខែ​ឧសភា (សំណាង​អាក្រក់)

 

 

  • កុំ​បើក​ឆត្រ​ក្នុង​ផ្ទះ ​ឬ​អគារ ព្រោះ​វា​នឹង​នាំ​សំណាង​អាក្រក់​មក

  • កុំ​ទុក​ទ្រនាប់​ជើង​ថ្មី​លើ​តុ (សំណាង​អាក្រក់)

  • កុំ​ជាន់​លើ​របស់​បែកបាក់ (សំណាង​អាក្រក់)

  • កុំ​បោស​សំអាត​មុខ​ផ្ទះ ពេល​ព្រះអាទិត្យ​លិច ព្រោះ​​សំណាង​អាក្រក់​នឹង​មក​ផ្ទះ​អ្នក

  • កុំ​បោស​សំអាត​​ដាន​ជើង​មនុស្ស (សំណាង​អាក្រក់)

  • កុំ​ដើរ​ក្រោម​ជណ្ដើរ (សំណាង​អាក្រក់)

  • បើ​សុបិន​ឃើញ​ការ​ចាប់​កំណើត នោះ​នឹង​មាន​អ្នកណា​ម្នាក់​ស្លាប់។ បើ​សុបិន​ឃើញ​អ្នកណា​ស្លាប់ នោះ​នឹង​មាន​ក្មេង​ចាប់​កំណើត

  • សុបិន​ឃើញ​អ្វី​ដដែលៗ​បី​ដង សុបិន​នឹង​ក្លាយ​ជា​ការពិត

  • ព្រលឹង​ខ្មោច​ព្រាយ​បិសាច មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ទេ បើ​អ្នក​ឈរ​ក្នុង​រង្វង់​មូល

  • បើ​ចង់​បាន​សំណាង​ល្អ អ្នក​ត្រូវ​ពាក់​អាវ​ថ្មី​បែរ​​មុខ​ទៅ​ទិស​ខាងកើត

  • ខ្ទឹម​ស​ការពារ​ព្រលឹង​អាក្រក់ និង​បិសាច​ជញ្ជក់​ឈាម

 

សម្រាប់​ប្រិយមិត្ត​វិញ ធ្លាប់​ជឿ​លើ​អប្បិយជំនឿ​​ណា​មួយ​ក្នុង​ចំណោម​ខាង​លើ​នេះ​ដែរ​ឬ​ទេ?

 

ចុច​អានអត្ថបទ៖ ​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​មនុស្ស​​​នៅ​មាន​វិញ្ញាណ​ក្រោយ​​ស្លាប់

ចុច​អាន​អត្ថបទ៖ ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Oldsuperstitions

អត្ថបទពេញនិយម