ក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង បាកាស នៅប្រទេសកូរ៉េចូលរួមឧបតម្ភឱសថ បរិច្ចាគភេសជ្ជ: ជូនមន្ទីរពេទ្យ Hebron កម្ពុជា ដើម្បីគាំទ្រដល់បេសកកម្មថែរក្សារសុខុមាលភាពប្រជាជន
- 2026-11-16 08:46:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង បាកាស នៅប្រទេសកូរ៉េចូលរួមឧបតម្ភឱសថ បរិច្ចាគភេសជ្ជ: ជូនមន្ទីរពេទ្យ Hebron កម្ពុជា ដើម្បីគាំទ្រដល់បេសកកម្មថែរក្សារសុខុមាលភាពប្រជាជន
ចន្លោះមិនឃើញ
ដោយមានស្មារតីចូលរួមចំណែកក្នុងការជួយសង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងបាកាស (Bacchus Cambodia) បានសហការជាមួយក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំងបាកាស (Dong-A ST) ប្រទេសកូរ៉េ ក្នុងការផ្តល់ជំនួយរួមមាន ឱសថ ថវិការ នឹងភេសជ្ជ: ជូនដល់ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hebron ។ 
ការបរិច្ចាគនេះ គឺជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង បាកាស និងក្រុមហ៊ុន Dong-A ST ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ព្រមទាំងគាំទ្រដល់បេសកកម្មរបស់ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hebron ក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនកម្ពុជា។
ថ្លែងក្នុងឪកាសនោះ អ្នកឧកញ្ញា សុខ សំណាង បានមានប្រសាសន៍ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលទាំងអស់របស់មជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hebron ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបំពេញ បេសកកម្មដ៏ថ្លៃថ្លាក្នុងការព្យាបាល និងថែទាំសុខភាពប្រជាពលរដ្ឋកម្ពុជា និង បានអនុញ្ញាតអោយក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងបាកាស បានចូលរួមក្នុងសកម្មភាពមនុស្សធម៍ដ៏មានតម្លៃមួយនេះ។ 
អ្នកឧកញ្ញា សុខ សំណាង បានបង្ហាញភាពសប្បាយរីករាយដោយបានចូលរួម ជាមួយក្រុមហ៊ុន Dong-A ST ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ភេសជ្ជះប៉ូវកម្លាំងបាកាស របស់ប្រទេសកូរ៉េ ដោយនាំយកអំណោយជាថ្នាំពេទ្យ និងថវិកា មកប្រគល់ជូនមជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hebron នៅពេលនេះ។
លោកបានថ្លែងសង្កត់ធ្ងន់ថា៖ ការជួបជុំគ្នានៅថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីប្រគល់ និងទទួលជំនួយប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ 
នាឪកាសនោះដែរ លោក Jung Jae-Hun (President and CEO of Dong-A ST) បានបង្ហាញពីសារ:សំខាន់នៃបេសកកម្មរបស់មជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hebron ដែលធ្វើអោយក្រុមហ៊ុន Dong-A ST បាននិងកំពុងបន្តផ្តល់ជំនួយ រួមមាន ថ្នាំពេទ្យ សំភារវេជ្ជសាស្ត្រ រួមទាំងថវិការជាច្រើនរហូតមកដល់ពេលនេះ។ 
មុននឹងបញ្ចប់ លោកPastor Park Cheolsoon នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន Dong-A ST និង ក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងបាកាសនៅកម្ពុជា សម្រាប់ភាពជាដៃគូរ និងការគាំទ្រដោយស្មោះសរចំពោះមជ្ឈមណ្ឌល វេជ្ជសាស្ត្រ Hebron។ លោកបានប្តេជ្ញាចិត្តប្រើប្រាស់អំណោយ ជា ភេសជ្ជ:បាកាស ថវិការ និងថ្នាំពេទ្យទាំងនេះដើម្បីបម្រើការព្យាបាល ថែរទាំអ្នកជំងឺអោយកាន់តែមានប្រសិទ្ធភាព។ 
សូមបញ្ជាក់ថា បាកាសជាភេសជ្ជៈប៉ូវកម្លាំងលេខ១មានដើមកំណើតពីប្រទេសកូរ៉េ ដែលផលិតដោយក្រុមហ៊ុនផលិតឱសថ Dong A ST តាំងពីឆ្នាំ១៩៦៣ មកម្ល៉េះ។ ជាមួយនឹងប្រវត្តិដ៏យូរអង្វែង និងការប្តេជ្ញាចិត្តក្នុងការនាំមកនូវគុណភាពផលិតផល បាកាសតែងតែផ្តល់តម្លៃដល់ការចូលរួមចំណែកក្នុងការងារសង្គម ដោយបានចូលរួមជួយដល់ប្រជានជនកម្ពុជាជាច្រើនមកហើយ។ ហើយជាក់ស្តែងបាកាសតែងតែឧបត្ថម្ភដល់មន្ទីរពេទ្យ Hebron កម្ពុជា ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថា មន្ទីរពេទ្យ Hebron កម្ពុជា អាចបន្តទទួលបានភាពរីកចម្រើន និងជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លានៃការថែរក្សាសុខភាព និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបន្តរទៀត៕