គុណភាពទីលានដ៏ប្រណិតដូច RSN នឹងផុសឡើងនៅសៀមរាប៤ខែទៀត
- 2018-09-25 04:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណភាពទីលានដ៏ប្រណិតដូច RSN នឹងផុសឡើងនៅសៀមរាប៤ខែទៀត
ចន្លោះមិនឃើញ
កីឡដ្ឋានមួយដ៏ប្រណិតដូចទីលាន RSN របស់ភ្នំពេញក្រោន ដែលកំពុងសាងសង់នៅទឹកដីខេត្តសៀមរាបនៅផ្លូវបំបែកក្រោលសោះ ភូមិស្វាយដង្គំ នឹងលេចរូបរាងឡើងក្នុងអំឡុង៤ខែទៀត ដែលជាទីលានរបស់ក្រុមបាល់ទាត់គីរីដងរែក។
បើតាមលោក អែង ស៊ីនដារ៉ា អ្នកគ្រប់គ្រងក្លឹបគីរីដងរែកបានឲ្យដឹងថា ទីលានដែលកំពុងសាងសង់នេះ នឹងធ្វើឲ្យដូចទាំងស្រុងទៅនឹងទីលានភ្នំពេញក្រោន ទាំងបច្ចេកទេសបាញ់ទឹកពីក្រោម និងគុណភាពស្មៅធម្មជាតិ។ សម្រាប់ផ្ទៃរបស់ទីលាន នឹងរួចរាល់ក្នុងអំឡុង៣ទៅ៤ខែទៀត ក្រោយមក នឹងបន្តធ្វើកន្លែងអង្គុយ។
លោកបន្ថែមថា បើគិតមកដល់ពេលនេះការបង្កប់ទុយយោបាញ់ទឹកក្រោមដីរួចរាល់ ហើយពេលនេះកំពុងដាក់ដីខ្សាច់ពីលើ ដែលមានភាពយឺតយ៉ាវដោយសារមេឃធ្លាក់ភ្លៀងសឹងរាល់ថ្ងៃ។ ទីលាននេះសាងសង់ឡើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងហ្វឹកហាត់ និងប្រកួតផ្សេងៗរបស់ក្លឹបគីរីដងរែក។
គីរីដងរែកជាក្លឹបបាល់ទាត់ពាក់កណ្ដាលអាជីព ដែលតែងមានមុខប្រកួតក្នុងពានពាក់កណ្ដាលអាជីពផ្សេងៗ៕
សកម្មភាពសាងសង់