មិនបាច់វះកាត់នាំអស់លុយ! ញ៉ាំអាហារទាំងនេះ ស្រីៗនឹងបានគូទស្អាតដូចប្រាថ្នា
- 2019-08-26 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់វះកាត់នាំអស់លុយ! ញ៉ាំអាហារទាំងនេះ ស្រីៗនឹងបានគូទស្អាតដូចប្រាថ្នា
ចន្លោះមិនឃើញ
ជឿអត់ថា គ្រាន់តែធ្វើលំហាត់ប្រាណទៀងទាត់ ជាមួយរបបអាហារដែលមានសុខភាពសម្បូរវីតាមីន អាចបំប៉នឲ្យអ្នកគូទអ្នកមានរូបរាងស្អាតបាន? អាហារប៉ុន្មានប្រភេទខាងក្រោមនេះ ជាចំណែកមួយជួយការលូតលាស់កម្លាំងសាច់ដុំ ឆាប់បង្កើនឲ្យរូបរាងកាយកាន់តែស្អាតដូចក្ដីស្រមៃរបស់អ្នក៖
១.អង្ករសម្រូប
អង្ករសម្រូប ផ្ដល់នូវតុល្យភាពដែលល្អឥតខ្ចោះនៃការបូអ៉ីដ្រាត និងប្រូតេអ៉ីនដែលមានច្រើនជាង ៥ ក្រាមក្នុងបាយឆ្អិនមួយកែវ។ ការសិក្សាស្រាវជ្រាវដោយយកមនុស្ស ២៤នាក់ ប្រើរយៈពេល ៨ សប្ដាហ៍ ដើម្បីឲ្យញ៉ាំអង្ករសម្រូបបានឲ្យឃើញថា ការបង្កើនប្រូតេអ៉ីនក្នុងខ្លួនជួយដល់ការហាត់ប្រាណប្រចាំថ្ងៃ។
២.គ្រាប់ល្ពៅ
គ្រាប់ល្ពៅជាអាហារសម្រន់មួយដែលសូម្បីតែកូនក្មេងក៏ចូលចិត្ត។ អ្នកអាចនឹងមិនដឹងថាគ្រាប់ល្ពៅមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេ។ គ្រាប់ល្ពៅមិនត្រឹមតែឆ្ងាញ់ទេ តែសម្បូរទៅដោយជីវជាតិ និងជាតិម៉ាញេស្យូម ដែលផ្ដល់ឲ្យរាងកាយដល់ទៅ ៤០% នៃតម្រូវការប្រចាំថ្ងៃរបស់អ្នក។
៣.ទឹកដោះគោ
ទឹកដោះគោមានប្រូតេអ៉ីនរហូតដល់ទៅជិត ៨ ក្រាមក្នុងមួយកែវ។ ភេសជ្ជៈនេះមានទាំងប្រូតេអ៉ីនរំលាយអាហារយឺត និងលឿនដែលជំនួយសាច់ដុំរបស់អ្នកជាមួយអាមីណូអាស៊ីតក្រោយពេលហាត់ប្រាណរួច។ ការសិក្សារបស់ស្ត្រី ២០នាក់ អស់រយៈពេល ១២សប្ដាហ៍ បានឲ្យឃើញថា ផឹកទឹកដោះគោបន្ទាប់ពីហាត់ប្រាណរួចជួយពង្រឹងកម្លាំងសាច់ដុំ និងដុតរំលាយខ្លាញ់ក្នុងខ្លួន។
៤.តៅហ៊ូ
តៅហ៊ូត្រូវបានផលិតចេញពី ទឹកដោះគោសណ្ដែកសៀង។ ប្រូតេអ៉ីនសណ្ដែកសៀងដែលចម្រាញ់ទៅជាតៅហ៊ូ អាចមានអត្ថប្រយោជន៍មិនគួរអោយជឿសម្រាប់ត្រគាក និងគូទរបស់អ្នក។ ការសិក្សារយៈពេល ៣០ថ្ងៃបានបង្ហាញថា ការញ៉ាំប្រូតេអ៉ីនសណ្ដែកសៀងបង្កើនបរិមាណសាច់ដុំយ៉ាងច្រើនចំពោះមនុស្សដែលមិនសូវបានហាត់ប្រាណ។
៥.ប៊័រសណ្ដែកដី
អាហារបំប៉នដូចជា គ្រាប់ស្វាយចន្ទី អាល់ម៉ុង និងប៊័រសណ្ដែកដី សុទ្ធតែផ្ទុកនូវខ្លាញ់ល្អសម្រាប់សុខភាពក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន E ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូម។ ការបរិភោគអាល់ម៉ុនទាំងមូល ៧៥ ក្រាម ក្នុងមួយថ្ងៃបង្កើនប្រសិទ្ធភាពលំហាត់ប្រាណចំពោះអ្នកចូលចិត្តជិះកង់។
៦. ទ្រូងមាន់
ទ្រូងមាន់ផ្ទុកនូវប្រូតេអ៊ីនខ្ពស់ ដែលល្អសម្រាប់អ្នកដែលកំពុងតែសម្រកទម្ងន់។ វាផ្ទុកនូវ វីតាមីន B ដែលមានដូចជា Niacin, B6 និង B12។ ទទួលទានរបបអាហារទាំងនេះ ផ្ដល់ជាជំនួយនិងកម្លាំងយ៉ាងខ្លាំងក្លាដល់អ្នកពេលហាត់ប្រាណ។