រូបថត​ក្រៅ​ឆាក​យ៉ាង​កម្រ​របស់​ក្រុម​របាំ​ព្រះរាជទ្រព្យ​ (វគ្គទី៣) វគ្គបញ្ចប់

  • 2019-08-16 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថត​ក្រៅ​ឆាក​កាល​ពី​វគ្គ​ទី​១​ គឺ​បង្ហាញ​ពី​សកម្មភាពនៃការ​រៀប​ចំ​តុប​តែ​ផាត់​មុខ​-ខ្លួន​ ដោយ​ខ្លួន​ឯង​ និងជួយ​ពី​សមាជិក​ក្នុង​ក្រុម​។ ​វគ្គ​ទី​២​ គឺ​ជា​បណ្តុំ​រូប​ភាព​ដែល​បង្ហាញ​ពី​ការ​តុប​តែង​សម្លៀក​បំពាក់​ មកុដ និង​គ្រឿង​លម្អ​លើ​ខ្លួន​ទាំង​អស់​គឺរៀប​​ចំ​ដោយ​ខ្លួន​ឯង​ និង​បាន​ជួយ​ពី​សមាជិក​ក្រុម​ អ្នកគ្រូ លោកគ្រូ​។

សម្រាប់វគ្គទី៣ គឺសុទ្ធតែជារូបដែលមានន័យតភ្ជាប់ពីវគ្គទី១ និងទី២ វគ្គនេះបង្ហាញ​នូវសកម្មភាពរបស់ក្រុមការងារ និងសិល្បការិនីទាំងអស់ត្រៀមខ្លួន ត្រៀមអារម្មណ៍មុនសម្តែង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គ្រប់សមាជិកក្រុមសិល្បៈទាំងអស់បានរៀបចំពិធីអុជធូបសុំម្ចាស់ទឹកម្ចាស់ដី និងនឹករលឹកដល់គុណគ្រូគ្រប់ៗគ្នានៅខាងក្រោយឆាកសម្តែង។

រូបភាពដែលទាំងនេះបានបង្ហាញកាន់តែច្បាស់ថា រាល់ការសម្តែងទាំងអស់គឺបានរៀបចំយ៉ាងល្អិតល្អន់ជាទីបំផុត។ នេះបញ្ជាក់ថាបើទោះជាមានភាព​សហការ​គ្នា​យ៉ាង​ល្អ​ពី​សមាជិក​ក្រុម​ទាំង​អស់យ៉ាងណាក៏ដោយ អបិយជំនឿអុជធូបបួងសួងសុំម្ចាស់ទឹកម្ចាស់ដីឲ្យមានសេចក្តីសុខ សម្តែងទទួលបានជោគជ័យនៅតែមានមិនអាចខានបាន៕

សូមទស្សនារូបថតត្រៀងមុនសម្តែង និងពេលសម្តែងលើឆាករបស់ក្រុមរបាំព្រះរាជទ្រព្យដែលដឹកនាំសម្តេចព្រះរាម នរោត្តម បុប្ផាទេវី ៖

ចូលទស្សនា រូបថត​ក្រៅ​ឆាក​យ៉ាង​កម្រ​របស់​ក្រុម​របាំ​ព្រះរាជទ្រព្យ​ (វគ្គទី២)

ចូលទស្សនា រូបថត​ក្រៅ​ឆាក​យ៉ាង​កម្រ​របស់​ក្រុម​របាំ​ព្រះរាជទ្រព្យ​ (វគ្គទី១)

អត្ថបទ៖ លន ហ្សាឌីណា