ចាំ​អី​ទៀត! អាហារូបករណ៍​ទៅ​ចក្រភពអង់គ្លេស​កំពុង​ចាំ​ អ្នក​ស្រឡាញ់​ផ្នែក​តន្ត្រី

  • 2019-08-19 04:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិសេស​ណាស់ ​សម្រាប់​ផលិតករ​តន្ត្រី និង​សិល្បៈ ករ​ជាច្រើន​រូប​មាន​ឱកាស​ក្នុង​​ការ​សិក្សា ផ្នែក​តន្ត្រី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផ្ទាល់​ក៏​ដូចជា​នៅ​ប្រទេសក្រៅ។ អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ផ្នែក​សិល្បៈ និង​ផលិត​តន្ត្រី អាច​ចូលរួម​ដាក់​ពាក្យ​ចូល​សិក្សា​ជា​មួយ​ ​មូលដ្ឋាន​គ្រឹះ​តន្ត្រី​ ដឹ សោន អ៊ីនីតហ្ស៊ីទីវ ម្ញូហ្សីក អាខាដេមី។

កម្មវីធី TSI ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ​នៅ Kbach Gallery ដែល​មាន​ការចូល​រួម​ពី​សំណាក់​ប្រិយមិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍​ចុះឈ្មោះ​ជា​មួយ​នឹង​ វគ្គ​សិក្សា​ថ្មី​របស់​ ដឹ សោន អ៊ីនីតហ្ស៊ីទីវ ម្ញូហ្សីក អាខាដេមី។

កម្មវិធី​នេះ បាន​លើក​ទឹកចិត្តដល់​ប្រិយមិត្ត​នារីៗ ឲ្យ​ដាក់​ពាក្យ​ចូលរួម​ ផ្នែក​តន្ត្រីករ និង​សិល្បៈករ។ ដឹ សោន អ៊ីនីតហ្ស៊ីទីវ ម្ញូហ្សីក អាខាដេមី កំពុង​ជ្រើសរើស​សមាជិក​ថ្មី​ចំនួន​ ១២រូប​។ តួយ៉ាង​គ្រឹះដ្ឋាន មាន​ការ​ជ្រើសរើស ផលិតករ​តន្ត្រី ( producer ) ចំនួន ៦រូប និង​សិល្បៈករ ( Artist ) ចំនួន​ ៦រូប។

អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត សមាជិក​ទាំង ១២​រូប​មាន​ឱកាស​ទៅ​សិក្សា​ស្វែងយល់​បន្ថែម​ពី​តន្ត្រីករ​ដែល​មាន​បទពិសោធន៍​ជា​យូរ​ឆ្នាំ ក្នុង​វិស័យ​តន្ត្រី​របស់ ចក្រភពអង់គ្លេស។ 

ប្រញាប់​រួសរាន់​ឡើង​អ្នក​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​ ព្រោះ​កម្មវិធី​នឹង​ត្រូវ​បិទ​ទទួល​ការ​ចុះ​ឈ្មោះ ថ្ងៃ​ទី ២៣ សីហា​ខាង​មុខ​នេះ។​​ សម្រាប់​អ្នក​ដែល​ចុះ​ឈ្មោះ អាច​ចុះ​តាម​ លីង​ដែល​ដាក់​នៅ​ខាង​ក្រោម​នេះ ៖ www.thesoundinitiative.com/apply

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​សិក្សា​សូម​ចូល​ទៅ​ក្នុង​លីង​ខាង​ក្រោម ឬ​ទំនាក់ទំនង​លេខ 093​ 864 512៖ www.thesoundinitiative.com/apply

អត្ថបទ៖ សុខុន សុម៉ាភាវី