Real Madrid កំពុង​ចរចា​ទិញ​យក​ Neymar ពី​ PSG

  • 2019-08-23 10:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចរចា​កំពុង​ដំណើរ​ការ​នៅ​ទីក្រុង​ប៉ារីស​ ដោយអ្នក​តំណាង​របស់​ Real Madrid បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​ពិភាក្សាជាមួយ​ Paris Saint-Germain អំពី​ការ​ទិញ​យក​ Neymar។ Real Madrid មាន​ការ​ជឿ​ជាក់​លើ​ការ​ចរ​ចារ​នេះ តែ​មិន​បាន​បញ្ចេញ​អ្វី​ក្រៅ​ពី​នេះ​ទេ។

Barcelona បាន​ព្យាយាម​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ដើម្បី​រក​តម្លៃ​សម្រាប់​បំពេញ​ចិត្ត​ PSG តែ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។ ទន្ទឹម​នឹង​នេះ​ Real Madrid នឹងរង​ចាំ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​​នៃ​ការ​បិទទីផ្សារ​ដោះដូរ​កីឡាករដើម្បី​ធ្វើ​ការ​ដាក់​សំណើ​របស់​ពួក​គេ។

Real Madrid ជឿជាក់​ថា​ PSG នឹង​លក់ Neymar ឲ្យ​ពួក​គេ​ដោយ​សារ​ ទំនាក់​ទំនង​មិន​សូវ​ល្អ​រវាង​ Barcelona នឹង PSG រួម​ទាំង​ Neymar បាន​បង្ហាញ​បំណង​ចង់​ចេញ​ PSG ផង​ដែរ។

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​សល់​១០​ថ្ងៃ​ទៀត តែ​មិន​មាន​សកម្មភាព​ពិសេសអ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​​ទេ។​មានន័យ​ថា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​អាច​នឹង​មាន​រឿង​ពិសេស​ច្រើន​​កើតឡើង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ សុខ វេងឈាង