នេះហើយ! ពានរង្វាន់សម្រាប់ Channel YouTubeមានអ្នកសាប់ ១០០ លាន​នាក់

  • 2019-09-11 03:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Channel YouTube ដែល​មាន​ Subscriber ចំនួន ១០០ លាន​នាក់ មាន​ចំនួន​ពីរ​​គិត​ត្រឹម​បច្ចុប្បន្ន​នេះ។ នៅ​ពេល​នេះ​ពាន​រង្វាន់​ពិសេស​សម្រាប់​សមិទ្ធផល​ធំ​មួយ​នេះ បាន​បង្ហាញ​មុខ​ឡើង​ជា​លើក​ដំបូង។

ពាន​រង្វាន់​ពិសេស​នេះ YouTube ឲ្យ​ឈ្មោះ​ថា​ Red Diamond Creator Award ដែល​ដាក់​ឈ្មោះ​តាម​គ្រាប់​ពេជ្រ​មាន​ពណ៌​កម្រ​មួយ​ប្រភេទ​ ហើយ​វា​ធ្វើ​ឡើង​អំពី​កញ្ចក់​ក្រហម​ពិសេស និង​ធ្វើ​ដោយ​ដៃ​ទៀត​ផង។

YouTube បាន​ប្រកាស​ថា​គណនី​ចំនួន​ពីរ​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​នេះ​គឺ T-Series និង PewDiePie។ T-Series គឺ​ជា​គណនី​ផលិតកម្ម​កម្សាន្ត​ធំ​មួយ​នៅ​ឥណ្ឌា ខណៈ​ PewDiePie គឺ​ជា​គណនី YouTuber សញ្ជាតិ​ស៊ុយអែត​ដែល​មាន​ឈ្មោះ​ពិត Felix Kjellberg៕​

ចុចអាន ៖ Heng បង្ហើប​​ពី​ចំណូល​រក​ពី YouTube បាន​មិន​ក្រោម​រយ​ដុល្លារមួយខែៗ

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ សុខហេង