មក​ស្គាល់​ប្រវត្តិ​ប្រុស​ស្អាត Felix គ្រូ​បង្ហាត់​កម្ពុជា​ឱ្យ​ខ្លាំង​ដូច​បច្ចុប្បន្ន

  • 2019-09-12 02:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ស្គាល់​ច្រើន​និង​ចាប់​អារម្មណ៍​ពី Honda ​អ្នក​ចាត់ការ​កម្ពុជា​ច្បាស់ ​ប៉ុន្តែ​មួយ​ចំនួន​អាច​នឹង​ភ្លេច​បុរស​ម្នាក់​នេះ Felix ដែល​ជា​អ្នក​បង្ហាត់​ផ្ទាល់​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​នាំ​ក្រុម​ឱ្យ​លេង​បាន​យ៉ាង​ល្អ​ដូច​សព្វ​ថ្ងៃ។

នៅ​ថ្ងៃ​នេះ Sabay ​នឹង​បង្ហាញ​ត្រួស​ៗ​ពី​ប្រវត្តិ​របស់​លោក Felix ​ដែល​ជា​មនុស្ស​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ជម្រើស​ជាតិ​កម្ពុជា​៖

លោក Felix Agustin Gonzalez Dalmas ​ដែល​កំពុង​កាន់​ការងារ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់ Keisuke Honda ​នោះ​គឺ​ជា​អតីត​កីឡាករ​របស់​ក្លឹប Plaza Colonia ដែល​លេង​នៅ​លីគ​ទី​២​របស់​អ៊ុយរុយហ្គាយ​​ចន្លោះ​​ឆ្នាំ​២០១៣​-២០១៤។

​រដូវ​កាល​ដែល​លោក​ធ្លាប់​លេង​នៅ​ក្លឹប​ខាង​លើ​គឺ​បង្ហាញ​ខ្លួន​បាន​ចំនួន ៤ ប្រកួត​តែ​ប៉ុណ្ណោះ។ ​លើស​ពី​នេះ​ មុន​ពេល​លោក​ផ្លាស់​មក​លេង​នៅ​ក្លឹប​ខាង​លើ​ក៏​ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប AS.Laranja Kyoto កាល​ឆ្នាំ​២០១០-២០១១ រួច​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Sagawa Printing ​ដែល​ជា​ក្លឹប​ទី​៤​របស់​ជប៉ុន ក្នុង​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១។ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៣ ក៏​ផ្លាស់​ទៅ​កាន់​ក្លឹប​ចាស់​ AS.Laranja Kyoto វិញ។ ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៣ ក៏​ផ្លាស់​ទៅ​កាន់​ក្លឹប​ Plaza Colonia ​ដោយ​បង្ហាញ​ខ្លួន​លេង​​លើ​ទី​លាន​បាន​ចំនួន ៤​ប្រកួត​រួច​ក៏​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​​។

​​​​​បច្ចុប្បន្ន​គ្រូ​បង្វឹក​រូប​នេះ​មាន​​វ័យ​ទើប​តែ ៣១​ ឆ្នាំ​ប៉ុណ្ណោះ ​មាន​កម្ពស់​១,៨០ម៉ែត្រ​កើត​នៅ​ប្រទេស​អាហ្សង់ទីន​ (​អ្នក​គាំទ្រ Messi ​) ហើយ​លេង​ក្នុង​តួ​នាទី​​ជា​ខ្សែ​បម្រើ។ លោក​ចាប់​ផ្ដើម​ចាប់​អាជីព​ជា​គ្រូ​បង្វឹក​នេះ ​ជាមួយ Honda ​តែ​ម្ដង​កាល​ពី​ឆ្នាំ​មុន ​ហើយ​បច្ចុប្បន្ន​កាន់ A Licence៕

អត្ថបទ៖ ប្រុស យុទ្ធ