ទំនងមែន! ទីក្រុងមួយនៅហូឡង់ដាំផ្កាលើដំបូលចំណតរង់ចាំឡានក្រុងជាង៣០០កន្លែង
- 2019-09-12 03:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនងមែន! ទីក្រុងមួយនៅហូឡង់ដាំផ្កាលើដំបូលចំណតរង់ចាំឡានក្រុងជាង៣០០កន្លែង
ចន្លោះមិនឃើញ
កន្លែងរង់ចាំរថយន្តក្រុងជាង៣០០ក្នុងទីក្រុងមួយប្រទេសហូឡង់ត្រូវបានរៀបចំដាក់ផ្កានៅលើដំបូលដោយគេជឿថាវានឹងជួយបន្ថយកម្ដៅនៅរដូចក្ដៅ កាត់បន្ថយធូលីល្អិតៗ ជួយគាំទ្រដល់ជីវចម្រុះក្នុងទីក្រុង និងកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នករង់ចាំជិះរថយន្តក្រុងផងដែរ។
ទីក្រុងUtrechtប្រទេសហូឡង់បានដាំផ្កានៅលើដំបូលកន្លែងចំណតរង់ចាំរថយន្តក្រុង៣១៦កន្លែង។ ការធ្វើដូចនេះត្រូវគេអះអាងថាដើម្បីបង្កើតភាពបៃតងក្នុងទីក្រុង ផ្ដល់កន្លែងសម្រាប់សត្វល្អិតដូចជាឃ្មុំ កាត់បន្ថយធូលីល្អិតៗ និងចូលរួមកាត់បន្ថយកម្ដៅនៅរដូវក្ដៅទៀតផង។
មន្ត្រីធ្វើការនៅទីក្រុងនេះនិយាយថាការធ្វើដូចនេះគឺនឹងធ្វើឲ្យចំណតរង់ចាំរថយន្តក្រុងមានព័ណ៌បៃតង និងផ្ដល់ភាពស្រស់ស្អាតដល់ទីក្រុង។ ជាងនេះទៅទៀតការដាំផ្កានេះបានជួយកាត់បន្ថយអារម្មណ៍តានតឹងរបស់ប្រជាពលរដ្ឋដែលរង់ចាំជិះរថយន្តក្រុងផងដែរ។
មន្ត្រីធ្វើការនៅក្រុងនេះក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួនចូលរួមដាំផ្កានៅលើដំបូលផ្ទះ ក្នុងន័យដូចគ្នានេះផងដែរ៕