ឈឺ​សាច់​ដូច​គ្នា តែ​តម្លៃ​ខ្លួន​​ប្រកួត​របស់ Conor និង Cowboy ខុស​គ្នា​ដូច​មេឃ​និង​ដី

  • 2020-01-20 07:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ដែល​គ្រប់​គ្នា​ទន្ទឹង​រង​ចាំ​ជា​យូរ​រវាង Conor McGregor ជាមួយ Donald “Cowboy” Cerrone បាន​បញ្ចប់​ទៅ​យ៉ាង​ឆាប់​រហ័ស​ត្រឹម​៤០​វិនាទី ដោយ Conor ជា​អ្នក​ឈ្នះ។

សម្រាប់​ការ​ប្រកួត​នេះ McGregor ទទួល​បាន​តម្លៃ​ខ្លួន​ពី​ការ​ប្រកួត​​យ៉ាង​តិច​៣​លាន​ដុល្លារ។ ប៉ុន្តែ​និយាយ​ប្រាប់​សារព័ត៌មាន​មុន​ការ​ប្រកួត​មក​ដល់​​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​រំពឹង​នឹង​ទទួល​បាន​​ចំណូល​សរុប​៨០​លាន​ដុល្លារ ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ ក្រៅ​ពី​តម្លៃ​ខ្លួន។

ចំពោះ Cerrone វិញ​តម្លៃ​ខ្លួន​បាន​ត្រឹម​តែ​២០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នឹង​​បាន​ប្រាក់​លើក​ទឹកចិត្ត​២០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។ មើល​តាម​ចំនួន​ទឹក​លុយ តម្លៃ​ខ្លួន​របស់​អ្នក​ទាំង​ពីរ​ខុស​គ្នា​ដូច​មេឃ​និង​ដី។ នេះ​ជា​ការ​ត្រលប់​​មក​កាន់់​សង្វៀន​ក្នុង​ទ្រុង​ជា​លើក​ដំបូង​របស់ McGregor ចាប់​តាំង​ពី​​ចាញ់ Khabib Nurmagomedov បាត់បង់​ខ្សែ​ក្រវាត់ Lightweight កាល​ពី​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ២០១៨៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ