គ្រួសារ​ហុងកុង៩​ សមាជិក​​ឆ្លង​មេរោគ​កូរ៉ូណា​ទាំង​អស់​ក្រោយ​ញ៉ាំ​ស៊ុប​ជុំ​គ្នា

  • 2020-02-11 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​អជ្ញាធរ​ក្នុង​តបំន់​ហុងកុង បាន​​បញ្ជាក់​ថា​​គ្រួសារ​មួយ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ទាំង​អស់​គ្នា ក្រោយ​ជុំ​គ្នា​ញ៉ាំ​ស៊ុប​មួយ​ពេល។

កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​មុន​នេះ បណ្ដាញ​ព័ត៌មាន ON របស់​ហុងកុង​បាន​រាយការណ៍​ថា គ្រួសារ​មួយ​នៅ​លើ​កោះ​ហុងកុង ដែល​មាន​​សមាជិក​សរុប ​៩​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា​ទាំង​អស់ ក្រោយ​គ្រួសារ​មួយ​នេះ​បរិភោគ​ស៊ុប​គ្នា​នៅ​ពេល​បាយ​ល្ងាច។ តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត មេរោគ​បាន​ឆ្លង​តាម​ទឹក​មាត់​នៅ​ពេល​ញ៉ាំ​ស៊ុប​ជុំ​គ្នា។

តាម​នោះ​ដែរ​ អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​គឺ​បុរស​ម្នាក់​អាយុ​២៤​ឆ្នាំ ហើយ​បាន​ឆ្លង​ឲ្យ​ម្ដាយ​ឪពុក មីង​២​នាក់ ៣​នាក់​បងប្អូន និង​លោក​យាយ​អាយុ​៩១​ម្នាក់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អជ្ញាធរ​ក្នុង​តំបន់។ ភ្លាម​ៗ​នោះ អ្នក​ទាំង​អស់​ត្រូវ​បាន​បំបែក​ចេញ​ពី​អ្នក​ដទៃ និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ចំនួន​អ្នក​ផ្ទុក​មេរោគ​ខាង​លើ​បាន​កើន​ដល់ ៤០.១៧១​នាក់ នៅ​ចិន​ដី​គោក និង​៣៦​នាក់​នៅ​ហុងកុង។ ដោយ​ក្នុង​នោះ មាន​១​នាក់​នៅ​ហុងកុង​បាន​ទទួល​មរណភាព៕

ប្រភព៖ Dailymail | Zing | Foxnews   ប្រែ​សម្រួល៖ Caramel