បើ​មាន​រឿង​ដូច្នេះ​មែន ​លោក ប៉ែន ចំ​រុង ប្រាប់​​​ភរិយា​​​ឲ្យ​​​បិទ​​​ឡហើយ!

  • 2020-02-18 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តារា​​​សម្ដែង និង​​​ជា​​​ពិធីករ​​​ល្បី​​​ឈ្មោះ​​​ម្នាក់​​​ប្រចាំ​​​នៅ​​​ស្ថានីយ​​​ទូរ​ទស្សន៍ ភី អិន អិន លោក ប៉ែន ចំ​រុង ប្រកាស​​​បិទ​​​ឡ ឬ​​​លែង​​​ឲ្យ​​​ភរិយា​​​យក​​​កូន​​​ទៀត ប្រសិន​​​បើ​​​ភរិយា​​​ក្រោយ​​​របស់​​​លោក បង្កើត​​​បាន​​​កូន​​​ភ្លោះ​​​ពីរ​​​នាក់ នៅ​​​ក្នុង​​​ឆ្នាំ​​២០២០ នេះ​។​

​លោក ប៉ែន ចំ​រុង បង្ហើប​​​ថា ភរិយា​​​លោក​​​មាន​​​គ៌រ​​៩​​សប្ដាហ៍​​​ហើយ ហើយ​​​លោក​​​នឹង​​​នាំ​​​ទៅ​​​ឲ្យ​​​ពេទ្យ​​​ពិ​និត្យ​​​អេកូ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ ដើម្បី​​​ចង់​​​ដឹង​​​ច្បាស់​​​ថា​​​តើ​​​កូន​​​ក្នុង​​​ផ្ទៃ ជា​​​កូន​​​ប្រុស ឬ​​​កូន​​​ស្រី​។ ប៉ុន្ដែ​​​រូប​​​លោក​​​ប្រាថ្នា​​​ចង់​​​ឃើញ​​​កូន​​​ប្រុស ហើយ​​​បើ​​​ភ្លោះ​​​ទៀត គឺ​​​កាន់តែ​ប្រសើរ​៖" ចិត្ដ​​​ខ្ញុំ​​​ថ្នក់​​​នឹង​​​កូន​​​ប្រុស តែ​​​ជាក់​​​ស្ដែង​​​ប្រុស​​​ក៏​​​បាន​​​ស្រី​​​ក៏​​​បាន​។ អ៊ុត​​​មើល​​​សិន​​​បង ឥឡូវ​​​នៅ​​​តាម​​​ដាន​​​ឡើយ​​"​។​

​សូម​​​រំលឹក​​​ថា លោក ប៉ែន ចំ​រុង បាន​​​ចូល​​​រោងការ​​​ជាមួយ​​​ភរិយា​​​ក្រោយ គឺ​​​កញ្ញា ហ៊ុន ម៉ា​ណេ កាល​​​ពី​​​ថ្ងៃ​​​ទី​២៨ ខែ​​​វិច្ឆិកា ឆ្នាំ​​២០១៩​។ នៅ​​​ដើម​​​ឆ្នាំ​​២០២០ នេះ លោក ហាក់​​​មាន​​​សំណាង​​​ផ្ទួន​​​ៗ គឺ​​​ទី​​១ ភរិយា​​​របស់​​​លោក​​​មាន​​​គភ៌ ទី​​២ ចំណូល​​​ប្រចាំ​​​ខែ​​​របស់​​​លោក​​​ក៏​​​ខ្ពស់​​​ជាង​​​មុន តាម​​​រយៈ​​​ជំនួញ​​​អចល​ទ្រ​ព្យ និង​​​លក់​​​សម្ភារៈ​​​កសិកម្ម គួប​​​ផ្សំ​​​នឹង​​​ចំណូល​​​ពី​​​អាជីព​​​សិល្បៈ​​​របស់​​​លោក​​​មួយ​​​ផ្នែក​​​ដែរ​៕​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត