គ្នាសល់តិចទៅៗ ប៉ះវិញ្ញាសាពិបាក តើបេក្ខភាព Cambodian Net Idol ស៊ូយ៉ាងណាខ្លះ?

  • 2020-02-27 07:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ Cambodian Net Idol បាន​ឈាន​ដល់​សប្ដាហ៍ទី ៧​ហើយ​ និង​បន្សល់​ទុក​បេក្ខភាព​ត្រឹម​តែ​ ៥​នាក់​ប៉ុណ្ណោះ​ គឺ​ Eat With Bee, D.R, BlinkBleh, Kon Jruk និង​ Manith ចំណែក​ឯ​ Santa KH ត្រូវ​បញ្ចប់​បេសសកម្ម​របស់​ខ្លួន​ក្នុង​កម្មវិធី​នេះ​ជា​ស្ថាពរ​ ស្របពេល​ចំនួន​ Vote របស់​ខ្លួន​តិច​ជាងគេ។

ងាក​ចូលសប្ដាហ៍​នេះ​ដែរ វិញ្ញាសា​វិញ​ តម្រូវ​ឲ្យ​បេក្ខភាព​ដេល​នៅ​សល់​ទាំង​ ៥​ សាក​រសជាតិ​ លេង​ហ្គេម Live Stream ដើម្បី​អាច​បញ្ជាក់ពី​សមត្ថភាព​របស់​ពួកគេ​កាន់​តែ​ច្បាស់​មួយ​កម្រិត។ ជាកស្ដែង​កម្មវិធី​ក៏​បាន​រក​ឃើញ​ជើង​ខ្លាំង​ប្រចាំ​វិញ្ញាសា​ទៀត​ហើយ​ គឺ​បាន​ទៅ​លើ Eat With Bee ដែល​ជា​ជើង​ខ្លាំង​សប្ដាហ៍​មុន​ដែរ ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​​អ្នក​ឈ្នះ​ ដល់​ទៅ​សប្ដាហ៍​ជាប់​គ្នា។

ចំណែក​បេក្ខភាព​ ៤នាក់ទៀត​គឺ D.R, BlinkBleh, Kon Jruk និង​ Manith ត្រូវ​ប្រឈម​មុ​ខជម្រុះ​ជា​បន្ត​ទៀត​ហើយ​នៅ​សប្ដាហ៍​នេះ​ និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ជាបន្ត​ ដើម្បី​បន្ត​ដំណើរ​ជាមួយ​កម្មវិធី​នៅ​សប្ដាហ៍​ក្រោយៗទៀត៕

ជួយ Vote ដល់អាយដលដែលអ្នកពេញចិត្ត តាមរយៈតណរភ្ជាប់ខាងក្រោមនេះផង ដើម្បីអាចបន្តទៅវគ្គបន្ទាប់ ៖ https://netidol-kh.com/vote/

អត្ថបទ៖ យី សុធារី