S1Pro នៅតែបន្តវាយលុកទីផ្សារទូរសព្ទកម្ពុជា ដោយមានបន្ថែម Power Bank 10000 mAh
- 2020-03-23 10:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
S1Pro នៅតែបន្តវាយលុកទីផ្សារទូរសព្ទកម្ពុជា ដោយមានបន្ថែម Power Bank 10000 mAh
ចន្លោះមិនឃើញ
ក្នុងឱកាសដែលមានការគាំទ្រច្រើនពីអតិថិជន S1Pro ក្រុមហ៊ុនទូរសព្ទដៃ vivo ដែលជាក្រុមហ៊ុនទូរសព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាននូវប្រូម៉ូសិនថ្មីដែលចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនាខាងមុខ។
ក្រុមហ៊ុន vivo បានដឹងជាលម្អិតថា រាល់អតិថិជនដែលអញ្ជើញមកជាវទូរសព្ទម៉ូដែល S1Pro ក្នុងរយៈពេល ១០ ថ្ងៃខាងលើនេះ នឹងទទួលបានកាដូធម្មតា ១ និងកាដូពិសេសបន្ថែមទៀត គឺ Power Bank ដែលមានទំហំដល់ទៅ ១ ម៉ឺន មិល្លីអំពែម៉ោង (10000 mAh) ដែលកម្មវិធីនេះធ្វើឡើង ដើម្បីអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងមានការចាប់អារម្មណ៍លើ S1Pro ដែលមានពីរពណ៌សម្រាប់អតិថិជនជ្រើសរើស។
ប្រូម៉ូសិននេះធ្វើឡើងបន្ថែម បន្ទាប់ពីមានប្រម៉ូសិនធំៗចំនួន ២ ដងកន្លងមកហើយ ហើយប្រម៉ូសិនទាំងពីរនោះ សុទ្ធតែទទួលបានជោគជ័យគួរឲ្យកោតសរសើរ។
ក្រុមហ៊ុន vivo បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងបន្តបង្កើតប្រម៉ូសិនពិសេសៗ បន្តទៀត ដរាបណា នៅតែមានការសំណូមពរពីបណ្ដាម្ចាស់ហាង និងអតិថិជនផ្ទាល់ និងសូមផ្ដាំទៅអតិថិជនទាំងអស់ សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន vivo ដើម្បីទទួលបានព័ត៌មានលម្អិត និងព័ត៌មានថ្មីៗអំពីប្រូម៉ូសិន៕