កូវីដ១៩៖ ប្រទេសថ្មីមួយទៀត មានចំនួនអ្នកស្លាប់លើសចិន

  • 2020-03-26 00:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសអេស្ប៉ាញ បានវ៉ាដាច់ប្រទេសចិន នៅថ្ងៃពុធ ទី២៥ ខែមីនា ដោយកើនឡើងដល់ ៣ ៤៣៤នាក់ បន្ទាប់ពីមនុស្ស ៧៣៨នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

ក្រសួងសុខាភិបាលអេស្ប៉ាញ បាននិយាយថា ចំនួនអ្នកស្លាប់កើនឡើងយ៉ាងគំហុក នៅពេលដែលប្រទេសខ្លួនឈានចូលដល់ថ្ងៃទី១១ នៃការបិទប្រទេស មិនធ្លាប់មានពីមុនមក ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលឥឡូវនេះបានឆ្លងដល់មនុស្ស ៤៧ ៦១០នាក់មកហើយ។

កងកម្លាំងប្រដាប់អាវុធរបស់អេស្ប៉ាញនៅថ្ងៃអង្គារនេះ បានស្នើសុំឲ្យអង្គការ NATO ផ្តល់ជំនួយមនុស្សធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ខណៈចំនួនអ្នកស្លាប់ និងអ្នកឆ្លងបន្តកើនឡើងជាលំដាប់។ មិនខុសពីប្រទេសដទៃទៀតឡើយ អេស្ប៉ាញកំពុងខ្វះខាតឧបករណ៍វេជ្ជសាស្រ្ត សម្រាប់ធ្វើតេស្ត ព្យាបាល និងការពារ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង