នេន​ ទុំ​ ចេញ​​ចម្រៀង​ញឹក​ស្អេក ស្មាន​ថា​​ប្រញាប់​សម្រាក​ចូល​ឆ្នាំ តាម​ពិត​...

  • 2018-04-09 03:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​ឃើញ​នេន​ទុំ​សម្រុក​ចេញ​បទ​ចម្រៀង​ច្រើន​មែន​ទែន​តាម​​ពិត​កំលោះ​ទុំ​សាគួរ​ទុកពេល​ចេញទៅ​​សម្តែងកម្ម​វីធី​" មហា​សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ"ថ្ងៃ​ទី១១​នេះ​ខាង​មុខនេះ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​១១ដល់ថ្ងៃ​១៧នៅទី​ក្រុង​សេអ៊ូល​ស្ថានីយ៍រថភ្លើង​Guil​ខ្សែ​លេខ​១​ច្រក​ចេញ​លេខ​១​នឹង​មាន​ការ​ចូល​រួម​ដោយ​សេរី​មិន​ការ​លក់​សំបុត្រអីនោះទេ។

កំលោះ​ទុំ​រៀប​រាប់ថា​​រួស​រាន់​ទាន់​ពុក​ម៉ែ​បងប្អូន​នៅ​ទី​ក្រុង​សេអ៊ូល​គាត់​ពេញ​ចិត្ត​ការ​ចេញ​ទៅ​សម្តែង​របស់​សិល្បករ​ខ្មែរ​យើង​កន្លង​មក​កាល​ពី​ឆ្នាំ​មុខ​។​ពេល​នេះ​ពួក​គាត់​រៀប​ចំ​បន្ត​ទៀត​ដែល​មាន​រូប​នេន​ទុំ​ផ្ទាល់​នឹងអ្នកនាងខាត់​សុឃីម​លោក​ពូ​កុយ​លោក​អ៊ី​ណូ​នឹង​កញ្ញាគន្ធាតាម​អគ្គរាជ​ទូត​ខ្មែរ​នៅកូរ៉េ​ផ្ទាល់សម្រាប់​ការសម្តែង​នេះ​នឹង​ពាំ​នាំ​ចង្វាក់​បែប​ប្រពៃ​ណី​ខ្មែរ​មាន​រាំវង់​សារ៉ាវ៉ាន់​នឹង​ចាបី​ជាដើមចែក​ជួប​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ចូល​រួមរាំ​លេង​កម្សាន្ត​ពេល​ចូល​ឆ្នាំថ្មី។

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ ឌីជេ នេន ទុំ